CamNews

ប្លែកៗ 

ចម្លែក ៖ ភ្នំភ្លើងភក់នៅកោះ Java

នៅលើកោះ Java មានបាតុភូតធម្មជាតិដ៏ចម្លែកមួយបានកើតឡើង ដែលគេហៅថា "ភ្នំភ្លើង
ភក់"។ ទីនេះបានទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

Bleduk Kuwu គឺជាកន្លែងដែលកើតមានបាតុភូតចម្លែកនេះ និងស្ថិត Wirosari នៃតំបន់
Grobogan, Purwodadi ភាគកណ្ដាលកោះ Java។ នៅទីនេះ ភ្ញៀវទេសចរណ៍នឹងបានឃើញ
ប្រការដ៏អស្ចារ្យ គឺក្នុងរយៈពេល​ប្រហែល ២ ទៅ ៣នាទី វានឹងបញ្ចេញសម្លេងផ្ទុះយ៉ាងខ្លាំង
និងបាចសាចភក់ឡើងមកលើ ព្រមជាមួយនឹងផ្សែងជុំជិត។

ប្រភពពីអ្នកស្រុកបានអោយដឹងថា មានរឿងព្រេងមួយដែលរៀបរាប់ថា សម្លេងផ្ទុះលាន់ឮ
ចេញពីដងព្រែកមួយដែលភ្ជាប់ពី Bleduk Kuwu និង Laut Selatan (សមុទ្រឥណ្ឌា)។ ព្រែក
នោះគឺជាផ្លូវដើររបស់ទេវតា ឈ្មោះ Joko Linglung ហើយតាមរយៈផ្លូវនេះ គេអាចធ្វើដំណើរ
ពី Laut Selatan ទៅកាន់រាជាណាចក្រ Medang Kamulan(បច្ចុប្បន្ន រួមមាន Grobogan)។
ប៉ុន្ដែ នេះគ្រាន់តែជារឿងព្រេងប៉ុណ្ណោះ។

ក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា បាតុភូតនេះកើតឡើងដោយសារឧស្ម័នដែលផុះ
ចេញពីក្រោមដី ជាធម្មតាគឺតែងតែជាឧស្ម័ន មេតាន៕








 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE