ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ បាននាំគ្នាផ្អើលរត់ភៀសខ្លួន
ចេញពីផ្ទះសម្បែងរបស់ខ្លួនខណៈមានការគំរាមគំហែងពីការបំផ្ទុះភ្នំភ្លើងភ្នំ Mount Sinabung
នៅភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី នេះបើតាមការអោយដឹងពីមន្រ្តីផ្លូវការ កាលពីថ្ងៃព្រហ
ស្បត្តិ៍ម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា ករណីបំផ្ទុះភ្នំភ្លើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ វាគឺជាការបំផ្ទុះលើក
ដំបូង ក្នុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ ដោយនៅក្នុងនោះ បានជះចេញមកនូវកំដៅ
ថ្ម និងកំអែលភ្នំភ្លើង ទៅលើភូមិមួយចំនួនដែលមានទីតាំងនៅភាគខាងជើងនៃខេត្ត Suma-
tra របស់ប្រទេសនេះ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមអោយដឹងថា ជាមួយនឹងកំលាំងផ្ទុះដ៏មាន
ឥទ្ធិពលមួយនេះ បានធ្វើអោយមានការភាយចេញនូវផ្សែងកំពស់ដល់ទៅជាង ៣ គ.ម ចូល
ទៅក្នុងបរិយាស ខណៈជាចលករជំរុញអោយក្រុមមនុស្ស ដែលជាប្រជាពលរដ្ឋរស់នៅក្នុង
ភូមិដែលបានប្រកាសអាសន្ន ធ្វើការរត់ភៀសខ្លួនទៅរកទីកន្លែងមានសុខសុវត្ថិភាព។
យ៉ាងណាមិញ បើយោងតាមសម្តីលោក Robert Peranginangin ជាអ្នកនាំពាក្យមន្រ្តីរដ្ឋាភិ
បាល បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមមនុស្សច្រើនជាង ១ ម៉ឺន ៥ ពា
ន់នាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំតង់បណ្តោះអាសន្ន ទាំង ១៦ កន្លែងហើយ។
ដោយឡែក ក៏មានសេចក្តីរាយការណ៍ប្រកាសអាសន្ន ដល់ក្រុមហ៊ុនអាកាសចរណ៍ផងដែរ
ដោយនៅក្នុងនោះបញ្ជាក់ប្រាប់ កុំអោយមានការហោះកាត់តំបន់នេះអោយសោះ បើសិន
ជាអាចត្រូវធ្វើការហោះវៀង ទើបជាការប្រសើរ ។ គួររំឭកផងដែរថា ករណីបំផ្ទុះភ្នំភ្លើងមួយ
នេះ ក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយ ទើបតែមានប្រតិកម្មផ្ទុះសាជាថ្មី កាលពីអំឡុងខែ
កញ្ញា ឆ្នាំ ២០១០ ដែលញ៉ាំងអោយមនុស្សជាង ១ ម៉ឺន ២ ពាន់នាក់បង្ខំចិត្តជម្លៀសចេញ
ពីលំនៅស្ថានរបស់ខ្លួន។
ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានការគំរាមគំហែងករណីបំផ្ទុះភ្នំភ្លើងជាខ្លាំង ខណៈប្រទេស
នេះ ប្រមូលផ្តុំទៅដោយភ្នំភ្លើងជាច្រើន ក្នុងនោះភ្នំភ្លើងដែលមានឥទ្ធិពលខ្លាំងជាងគេបំផុត
មានឈ្មោះថា ភ្នំភ្លើង Mount Merapi នៅឯភាគកណ្តាលប្រទេស ខណៈពេលដែលឥទ្ធិពល
ផ្ទុះរបស់វាកាលពីពេលកន្លងទៅ បានធ្វើអោយក្រុមមនុស្សច្រើនជាង ៣៥០ នាក់ស្លាប់បាត់
បង់ជីវិត ក្នុងអំឡុងឆ្នាំ ២០១០ ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំ
ណាក់ឃាតករ ចិត្តត្រជាក់
- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី
- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន
របស់ខ្លួន
- លោក អាហ្សាដ យ៉ាងហោចណាស់ ក៏ត្រូវចំណាយពេល ១ ឆ្នាំ ដើម្បីបំផ្លាញនូវ ឃ្លាំង
អាវុធគីមី
- រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើឡើងគោក តាមជំនន់
ទឹកភ្លៀង (មានវីដេអូ)
- ១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង
ដោយ ៖ រិទ្ធី
ប្រភព ៖ channelnewsasia