CamNews

ទស្សនាទិដ្ឋភាពបន្ទុះភ្នំភ្លើងនៅក្នុងប្រទេស កុងហ្គោ

មានភ្ញៀវទេសចរណ៍រាប់រយនាក់បាននាំគ្នាធ្វើដំណើរទៅកាន់ឧទ្យានជាតិ Virunga របស់
ប្រទេសកុងហ្គោ ដើម្បីទៅទស្សនាទិដ្ឋភាពនៃបន្ទុះភ្នំភ្លើង Nyamulagira ដែលបានផ្ទុះឡើង
ទៅក្នុងអាកាសមានរយៈកំពស់រហូតដល់ ៤០០ម៉ែត្រ ។

ភ្នំភ្លើង Nyamulagira មានទីតាំងស្ថិតនៅក្នុងបរិវេណឧទ្យានជាតិ Virunga ភាគខាងកើតនៃ
ប្រទេសកុងហ្គោ និងបានផ្ទុះឡើងកាលពីពេលថ្មីៗនេះ។ ក្រុមអ្នកជំនាញបានអោយដឹងថា
បន្ទុះភ្នំភ្លើងនេះពុំបានបង្កផលប៉ះពាល់ដល់មជ្ឈដ្ឋានដែលនៅជុំវិញទីនោះទេ ។


ក្រុមអ្នកភូគុព្ភវិទូបានអោយដឹងថានេះគឺជាបាតុភូតផ្ទុះមានលក្ខណៈទ្រង់ទ្រាយធំបំផុតមួយ
ក្នុងរយៈកាលប្រមាណជា ១០០ឆ្នាំកន្លងមកនេះ ។



នៅក្នុងឧទ្យានជាតិ Virunga នេះគេបានបង្កើតនូវបរិវេណសុវត្ថិភាពមួយសំរាប់ភ្ញៀវទេសចរ
បោះតង់នៅទីនោះ និងមានចំង៉ាយ ១,៦គីឡូម៉ែត្រពីភ្នំភ្លើង ។



ប្រភព៖ DT
ដោយ៖ រស្មី

Tags: international newscongonyamulagiravolcanovirunga