CamNews

ប្លែកៗ 

ត្រូវឆ្កែខាំ បុរសចំណាស់ម្នាក់ ដាក់ពាក្យប្តឹង ទារសងជម្ងឺចិត្ត ចំនួន ២លាន លាន លាន លាន លាន លានដុល្លារ

បើទោះបីជាមិនទទួលរងរបួសអ្វីធ្ងន់ធ្ងរ លើរាងកាយ ក៏ដូចជាសតិអារម្មណ៍ ប៉ុន្តែបុរសចំណាស់ម្នាក់ រស់នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិច នៅតែសម្រេចចិត្តដាក់ពាក្យប្តឹងឡើងតុលាការ ទាមទារសំណង ជាមួយទំហំសាច់ប្រាក់យ៉ាងច្រើនសម្បើម និយាយពីលេខ ០ នៅខាងក្រោយវិញ គឺមានដល់ទៅចំនួន ៣៦ លេខ ០ បន្ទាប់ពីលោកត្រូវ សត្វឆ្កែមួួយក្បាលវាយប្រហារ។

លោក Purisima ដាក់ពាក្យប្តឹង ព្រោះតែឆ្កែមួយក្បាល បានខាំម្រាមដៃកណ្តាល របស់គាត់

នៅក្នុងលិខិតប្តឹងដែលមានកម្រាស់ ២២ ទំព័រ លោក Anton Purisima អាយុ៦២ឆ្នាំ បានឲ្យដឹងថា រូប គាត់ត្រូវបានឆ្កែមួយក្បាលខាំ នៅលើឡានក្រុង។ ក្រោយមក រូបភាពគាត់ដេកព្យាបាលនៅក្នុងមន្ទីរ ពេទ្យ ត្រូវបានគូស្នេហ៍ជនជាតិចិន មួយគូថត ដោយមិនបានសុំការយល់ព្រមពីរូបគាត់ឡើយ។ ក្រៅពី នេះ ក្នុងរយះពេលដំណើរការតាមដាន ការប្តឹងដ៏ចម្លែកនេះ លោក Purisima បានចំណាយអស់ប្រាក់ ច្រើនគួរសម លើថ្លៃសេវាផឹកកាហ្វេ នៅព្រលានយន្តហោះ LaGuardia ។

តាមអ្វីដែលលោក Purisima បាននិយាយចេញមក ការឈឺចាប់ និងអ្វីដែលបានបាត់បង់ទៅនោះ គឺមិន អាចយកមកបំពេញវិញបាន ដោយលុយនោះទេ។

ជាមួយនឹងអំណះអំណាង ដែលខ្លួនដាក់ចេញមក លោក Purisima បានឲ្យដឹងថា រូបគាត់ត្រូវបាន រំលោភបំពានលើសិទ្ធិមនុស្ស អន្តរាយបុគ្គល បែងចែកជនជាតិ សងសឹក យាយី ភូតកុហក់ ឃាតកម្ម វាយប្រហារដោយមានការគ្រោងទុក ធ្វើអំពើខ្វះសីលធម៌ និងប្រព្រឹត្តិការប្លន់ ដោយគ្រោងទុក។
ចំនួនទឹកប្រាក់ដែលលោក Purisima ទាមទារឲ្យសងគឺ
២,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០ ដុល្លារ (រូបតំណាង)
លិខិតប្តឹងផ្តល់របស់លោក Purisima បានផ្ញើដល់រាប់សិបក្រុមហ៊ុន នាយកដ្ឋាន រួមទាំងបុគ្គល និងរដ្ឋា ភិបាល។ បច្ចុប្បន្នទំហំប្រាក់សំណងដែលលោក Purisima បានដាក់ចេញមក គឺពិបាករាប់ខ្លាំងណាស់ សូមរាប់ដោយខ្លួន គឺ ២,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០ ដុល្លារសហរដ្ឋអាមេរិច ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14

Tags: two undecillion dollars dog bite Anton Purisima unbelievable strange រឿងប្លែកៗ