CamNews

កីឡាអន្តរជាតិ 

Real ត្រូវបានកាត់ចេញពីព្រឹត្តិការណ៍ Copa del Rey ក្រោយដាក់កីឡាករ ជាប់បម្រាមចូលលេង

(ម៉ាឌ្រីដ)៖ ក្លឹបអាជីពស្តេចស Real Madrid ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញ សម្រេចឲ្យធ្លាក់ចេញពីព្រឹត្តិការណ៍ ពានរង្វាន់លំដាប់ទី២ Copa del Rey រដូវកាលឆ្នាំ២០១៥-២០១៦ ដោយស្វ័យប្រវត្តិ បន្ទាប់ពីក្លឹបនេះបានដាក់កីឡាករជាប់បម្រាមឲ្យចូលលេង ។

តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា ក្រុមរងជើងឯកពាននេះឆ្នាំទៅ Real Madrid ត្រូវបានដាក់ទណ្ឌកម្មឲ្យជ្រុះ ចេញពីពានទី២នេះដោយស្វ័យប្រវត្តិ ក្រោយពេលគ្រូបង្វឹក Rafael Benitez បានដាក់កីឡាករវ័យ១៩ឆ្នាំ Denis Cheryshev ដែលកំពុងជាប់បម្រាមចូលលេងបានប្រកួតឈ្នះទល់នឹងក្រុម Villarreal កាលពីក្នុងវគ្គ៣២ក្រុងចុងក្រោយនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ គ្រាដែលកីឡាករខ្ចីជើងជនជាតិរុស្ស៊ី Cheryshev កំពុងជាប់បម្រាម១ប្រកួត ពីការ ពិន័យកាតលឿង២ដងនាពេលកន្លងមកនោះ ។

ទន្ទឹមនឹងនោះដែរ តុលាការកីឡាអេស្ប៉ាញ កំពុងតែទន្ទឹងរង់ចាំការប្តឹងជំទាស់ពីសំណាក់ក្លឹប Real Madrid ក្នុងការ បង្ហាញភស្តុតាងនៅចំពោះមុខច្បាប់ គ្រាដែលសេចក្តីសម្រេចនេះត្រូវបានធ្វើឡើងរួចហើយនោះ ។

គួរបញ្ជាក់ដែរថា ក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុង La Liga តាមពីក្រោយក្រុមការពារតំណែងជើងឯក FC Barcelona និង Atletico Madrid បានឈ្នះពាន Copa del Rey កាលពីឆ្នាំ២០១៤ ក្រោយយកឈ្នះគូប្រជែង Barcelona ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ៕

កីឡាករ Cheryshev (ស្តាំ)

Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League