CamNews

ប្លែកៗ 

បុរសម្នាក់ដុតផ្ទះខ្លួនឯងចោល ព្រោះគិតថាមានខ្មោចបិសាច រស់នៅ

ម៉ាឡេស៊ី :  ប្រភពពីគេហទំព័រ yourjewishnews បានឲ្យដឹងថា បុរសម្នាក់អាយុ ៥៤ឆ្នាំ បានបង្ក
ជាអគ្គីភ័យឆាបឆេះ រាលដាលដល់ ផ្ទះអ្នកជិតខាងនិងបណ្តាល ឲ្យគេភ័យស្លន់ស្លោ ដោយសារ
តែគាត់បាន ដុតឲ្យឆេះផ្ទះខ្លួនឯងព្រោះតែ បុរសម្នាក់នេះចង់ កំចាត់ខ្មោច បិសាចដែលគាត់គិត
ថា វារស់នៅក្នុងផ្ទះនេះ។

ប៉ូលីសក្នុងប្រទេស ម៉ាឡេស៊ីបាន រាយការណ៍ថា ហេតុការណ៍នេះកើតឡើងនៅតំបន់ Kampung
Bagan Dalam កាលពីថ្មីៗនេះ ហើយអគ្គីភ័យបាន ឆាបឆេះផ្ទះអស់ ៤ខ្នង ក្រោយមក មានអ្នកជិត
ខាងម្នាក់ ដោយសារខ្លាចរាលដាល ដល់ផ្ទះគាត់ក៏បាន ទូរស័ព្ទទៅប្តឹងប៉ូលីស បន្ទាប់ពីឮបុរសដែល
ដុតផ្ទះនោះស្រែកថា គាត់នឹងសម្លាប់ខ្មោចបិសាច ដែលស្ថិតនៅទីនេះ។

ក្រោយពីដុត ផ្ទះឆេះហើយបុរសនោះ ក៏បានចាកចេញទៅ ដូចគ្មានអ្វីកើតឡើង ហើយខ្លួនគាត់ភ័យ
ក៏រត់ទៅរកជំនួយ។ អ្នកជិតខាងម្នាក់នេះនិយាយថា សំណាងហើយដែលផ្ទះ គាត់មិនខូចខាត ដោយ
សារ ក្រុមពន្លត់អគ្គីភ័យ ប្រមាណ ៣០នាក់ បានមកដល់និងជួយពន្លត់ ទាន់ពេល។ គ្មាននរណាម្នាក់
រងរបួស ពីហេតុការណ៍នេះទេ។ ប៉ូលីសកំពុងធ្វើការ ស៊ើបអង្កេត និងស្វែងរកបុរស ដែលបង្កហេតុ
ខាងលើនេះ៕

ដោយ៖​ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: burn house has ghost unbelievable strange