CamNews

កំសាន្ត 

Megan Fox ស្លៀក bikini បង្អួតពោះធំ

បន្ទាប់ពីសម្រេចចិត្តនៅស្ងៀមចំពោះព័ត៌មានដែលទាក់ទឹននឹងការមានផ្ទៃពោះជាលើកដំបូងរបស់
ខ្លួន ចុងក្រោយ ស្រីស្អាតរបស់ "Transformers" បានទទួលស្គាល់ដោយប្រយោលថា នាងរៀបនឹង
ក្លាយជាម្ដាយទៅហើយ។

ថ្មីៗនេះ Megan Fox និងស្វាមីរបស់ខ្លួន​ គឺលោក Brian Austin Green បានធ្វើដំណើរទៅកាន់កោះ
Hawaii ដើម្បីរំឭកខួបពីរឆ្នាំនៃថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន។ ប៉ុន្ដែប្រការដែលគួរអោយចាប់អារម្មណ៍
នោះ គឺស្រីស្អាតក្នុងខ្សែភាពយន្ដ "Transformers" បានបញ្ចេញរូបថតបង្ហាញពីពោះរបស់ខ្លួន បន្ទាប់
ពីការស្ងាត់ស្ងៀមចំពោះពាក្យចចាមអារ៉ាមអស់មួយរយៈពេល។

នៅពេលត្រូវបានគេប្រទះឃើញនៅឯកន្លែងកំសាន្ដរបស់សណ្ឋាគារ គេឃើញ Megan ស្លៀក bikini
បង្ហាញពោះធំរបស់ខ្លួន ដែលកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការពរផ្ទៃ។ ពួកគេហាក់ដូចជាមាន
សុភមង្គលខ្លាំងណាស់៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: Jolie hollywood star Megan Fox