CamNews

តារា 

Justin Bieber ក្លាយ​ជា​វីរ​បុរស ក្នុង​ដួង​ចិត្ត​ទស្សនិក​ជន​ បន្ទាប់​​ពី​​ជួយ​សង្គ្រោះ ស្ត្រី​​ចំណាស់

(អាមេរិក) ៖ Justin Bieber តារាចម្រៀងវ័យក្មេង ដ៏មានប្រជាប្រិយភាពមួយរូប ពេលនេះលោកបានក្លាយជាវីរបុរសម្នាក់ ក្នុងដួងចិត្តទស្សនិកជនទៀតហើយ បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយថា តារាចម្រៀងវ័យ២១ឆ្នាំរូបនេះ បានជួយស្រី្ត​ចំណាស់ម្នាក់ ដែលរងរបួស ព្រោះតែរថយន្តមួយគ្រឿងបើកប៉ះ ហើយក៏​រត់បាត់។

នៅថ្ងៃកើតហេតុនោះ Justin បានឈប់រថយន្ត ទៅជួយស្ត្រីរងគ្រោះនាំឆ្លងផ្លូវ ទៅកាន់កន្លែងមានសុវត្ថិភាព បន្ទាប់ពីឃើញគាត់ត្រូវរថយន្តប៉ះ ហើយអ្នកដំណើរ ដែលប្រទះឃើញហេតុការណ៍ នៅតំបន់ West Hollywood ក៏បានទាញកាមេរ៉ាទូរស័ព្ទ ថតយករូបភាពនេះផងដែរ។

ប៉ូលីសនិយាយថា នៅថ្ងៃកើតហេតុស្ត្រីរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបម្រុង នាំយកនាងទៅកាន់មន្ទីរពេទ្យ ប៉ុន្តែស្ត្រីរូបនេះបដិសេធ ដោយនិយាយថា ខ្លួនមិនរងរបួសអ្វីធ្ងន់ធ្ងរទេ បន្ទាប់ពីបានតារាចម្រៀង ជួយសង្គ្រោះរួចហើយនោះ ក្រោយមកនាងក៏ត្រឡប់ទៅផ្ទះវិញ ជាធម្មតា៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Int news Star news Breking news Hollywood Justin Bieber