ព័ត៌មានកំសាន្ត ៖ នៅក្នុងវគ្គថ្មី 1 ទល់នឹង 100 ឬ 1 VS 100 Eric Nam បានបង្ហាញ ថាតើមានមូលហេតុអ្វីបានជាគាត់ បោះបង់ ឱកាសក្នុងការ បង្ហាញខ្លូននៅក្នុងខ្សែភាពយន្ដ Hollywood ហើយរើសយក កិច្ចការ នៅក្នុងប្រទេសកូរ៉េខាងត្បូង ជំនួសវិញ។
ចាក់ផ្សាយ ជាផ្លូវការនៅថ្ងៃទី ១ ខែមីនា Eric Nam បាន អញ្ជើញជាភ្ញៀវកត្តិយស នៅលើ កម្មវិធី KBS 2TV 1 ទល់នឹង 100 នាក់ ដែលជាកម្មវិធីទូរទស្សន៍ លោក Eric Nam ត្រូវបានគេសួរអំពីការសម្ដែង (Audition) នាពេលថ្មីៗនេះ របស់គាត់សម្រាប់ ភាពយន្ត Hollywood ។
ចំពោះរឿងទាំងអស់នេះ Eric Nam បាននិយាយថា ខ្ញុំត្រូវបានគេរើសជាតួសម្តែង ភាពយន្តហូលីវូដ នៅក្នុងខែកុម្ភៈ កាលពីឆ្នាំមុន ប៉ុន្តែខ្ញុំបានរើសយក ការផ្សព្វផ្សាយអាល់ប៊ុម ថ្មីមួយនៅក្នុង ប្រទេសកូរ៉េជំនួសវិញ។ ខ្ញុំបានបោះបង់ការការសំដែងនៅក្នុង ខ្សែភាពយន្ដ Hollywood មួយ។ ខ្ញុំគិតថាវា រឹតតែសំខាន់ ទៅទៀត ដើម្បីទទួលបានឈ្មោះ របស់ខ្ញុំពីប្រទេសកូរ៉េ។ ប្រសិនបើខ្ញុំ ទទួលបាន ឱកាសមួយទៀត នៅពេលក្រោយ ខ្ញុំនឹងទទួលយកការសំដែងរឿង Hollywood។
ទន្ទឹមនឹងនេះដែរ ថ្មីៗនេះ គាត់កំពុងធ្វើការ ជាមួយនឹងអាល់ប៊ុម ក្រោយរបស់គាត់ ដែលនឹងត្រូវចេញផ្សាយ នៅខែមីនានេះ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo