CamNews

តារា 

តារា​ល្បីៗ​របស់​កម្ពុជា​បួន​ដួង ត្រៀម​ទៅ​រះ​លើ​ទឹក​ដី​អាមេរិក

ភ្នំពេញ៖ រដូវកាលធា្លក់ភ្លៀង បានចូលមកដល់ តារាចម្រៀងជាច្រើន កំពុងតែត្រៀមរៀបចំបង្វេច
ចាកចេញពីប្រទេសកម្ពុជា ព្រោះសកម្មភាពសិល្បៈ ក្នុងស្រុកចាប់ផ្ដើម ស្ងប់ស្ងាត់ជាបណ្តើរៗ។
ប្រភពពីក្រុមរាំ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហើបថា ចូលដល់ខែនេះ ហាក់ស្ងាត់បន្តិចហើយ
តែបានរាំ នៅតាមស្ថានីយ មិនសូវស្ងាត់ទេ ។

តារាល្បី ដែលកំពុងតែត្រៀមទៅ ក្រៅប្រទេសខាងមុខនេះ មានដូចជា តារាចម្រៀងស្រីល្បី ឱក
សុគន្ធកញ្ញា ដែលជាទម្លាប់របស់ នាងជារៀងរាល់ខែវស្សា នាងតែងតែទៅ កើបលុយដុំ នៅក្រៅ
ប្រទេស ជារៀងរាល់ឆ្នាំ។ តែសម្រាប់ឆ្នាំនេះ លេចឮថា នាងកំពុងតែត្រៀម ទៅកើបលុយនៅ
អាមេរិកទៀតហើយ ។ ឱក សុគន្ធកញ្ញា ក៏ជាតារាចម្រៀងស្រី ដែលមានទ្រព្យ សម្បត្តិច្រើនផងដែរ
ខណៈរកចំណូលជិតខ្ទង់លានដុល្លារក្នុងមួយឆ្នាំ ។

តារាចម្រៀងប្រុស លំដាប់កំពូលជាង មួយទស្សវត្ស លោក ព្រាប សុវតិ្ថ ដែលកាលពីឆ្នាំមុន
លោកបានទៅសម្ដែង នៅសហរដ្ឋអាមេរិក ដែលកាលនោះលោកត្រូវបានផ្អើលអាមេរិក ជាមួយ
បទ "អូនសិចស៊ី ឡេឌី" ដែលជាបទយកលំនាំពីបទ "ហ្គាងណាំស្ទាយល៍" របស់កូរ៉េ ដ៏ល្បីល្បាញ។
ប្រភពមួយបានបង្ហើបថា លោកនឹងចេញទៅ អាមេរិកជាថ្មីម្ដងទៀត តាមសំណូមពរ របស់បងប្អូនខ្មែរ
នៅអាមេរិក មិនខុសពីមុនទេ ព្រាប សុវតិ្ថ នឹងសណ្ដោងក្រុមតន្រ្តី របស់លោក ទៅជាមួយដដែល។

តារា កំប្លែងមុខពីរ រ៉ូលីន ក៏ត្រៀមខ្លួនចាកចេញ ទៅក្រៅប្រទេសដែរ។ នេះបើយោងតាម អ្នក
រៀបចំការប្រគំតន្រ្តី នៅអាមេរិក ដែលតារាកំប្លែងនេះ មានប្រជាប្រិយភាព ខ្លាំងមិនធម្មតាឡើយ ។
បងប្អូនខ្មែរជាច្រើន ទន្ទឹងចាំមើលវត្តមាន តារាប្លែងល្បីនេះ ។តារាចម្រៀងស្រីវ៉ាគេដាច់ខាងក្បាច់រាំ
និងសម្លៀកបំពាក់ ពេជ្រ សោភា វិញ ក៏ប្រាប់ LookingTODAY កំពុងតែត្រៀម ខ្លួនចាកចេញដែរ តែ
មិនទាន់ប្រាប់ពីពេលវេលាទេ។ ម្យ៉ាងនាងកំពុងតែ ជាប់ភារៈកិច្ច ដ៏សំខាន់មួយ គឺបំពេញងារជាពលរដ្ឋ
ល្អ គឺត្រូវទៅបោះឆ្នោត នៅថ្ងៃ២៨ កក្កដាខាងមុខនេះឲ្យរួចសិន។ ពេជ្រ សោភា បន្តថា ចំណែករយៈ
ពេល ទៅសម្ដែងមិនយូរទេ ព្រោះនាងមិនសូវចូលចិត្ត នៅក្រៅប្រទេសយូរទេ ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainmentAok sokunkanha pich sophea preap sovath