ថៃ ៖ លោក Nadech Kugimiya បាននិយាយអំពីគម្រោងថ្មីនៃ "ព្រះម៉ែនាគីភាគទី ៣" បន្ទាប់ពីរឿង "ព្រះម៉ែនាគីភាគ២" ទទួលបានមតិល្អៗជាច្រើនពីហ្វេន និងរកចំណូលបានដល់ទៅ ៣១៥ បាត ។ នេះបើយោងតាមរបាយការណ៍ពី Major Group នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ។
តារាសម្តែងរូបនេះបាននិយាយថា "ខ្ញុំពិតជាសប្បាយចិត្តជាមួយការបញ្ចេញមតិល្អសម្រាប់រឿងនេះ ហើយខ្ញុំពិតជារីករាយណាស់នៅពេលដែលទទួលបានព័ត៌មានល្អៗ ដោយសារតែរឿងមួយនេះបានចំណាយកម្លាំងច្រើនមែនទែន ។ ជាការពិតណាស់ ខ្ញុំមិនដែលបានជួបបង Off Pongpat តាំងពីសម្ពោធរឿងហើយ ខ្ញុំនឹងទៅជួបគាត់នៅពេលទំនេរ។ ខ្ញុំពិតជាចង់អរគុណដល់គាត់សម្រាប់ការផ្តល់ឱកាសឲ្យខ្ញុំបានសម្តែងរឿងនេះ" ។
តារាសម្តែងវ័យ ២៦ ឆ្នាំរូបនេះបន្តទៀតថា "ខ្ញុំមិនទាន់ដឹងនៅឡើយទេថា នឹងមានគម្រោងជាមួយនិង "ព្រះម៉ែនាគីភាគទី ៣ ឬអត់ ព្រោះការសម្រេចចិត្តនេះអាស្រ័យទៅលើស្ថានីយ៍ទូរទស្សន៍ជាអ្នកចាត់ចែង" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate