ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀងស្រី វ័យក្មេងសាច់សកញ្ញា គៀត សុវណ្ណាឡាង មុននេះ
បន្តិចបានធ្វើឱ្យបណ្តាញ សារព័ត៌មានក្នុងស្រុកមួយចំនួន មានការចាប់អារម្មណ៍ចុះផ្សាយ ដោយ
ដាក់ការសង្ស័យទៅលើរូបនាងថា បានលួចបង្កាត់ភ្លើងស្នេហ៍ក្រៅសង្វៀនសិល្បៈ ជាមួយបុរសវ័យ
ក្មេង កូនថៅកែទ្រព្យស្តុក នៅក្នុងស្រុកម្នាក់។
ខណៈបណ្តាញព័ត៌មានក្នុងស្រុកទាំងនោះ បានធ្វើការចុះផ្សាយអត្ថបទ ជាបន្តបន្ទាប់រួចមក បានធ្វើ
ឱ្យមហាជន ដែលជាអ្នកគាំទ្រមានការចាប់រម្មណ៍ និងលើកឡើងជាចម្ងល់ ចង់ពីដឹងពីការពិតគ្រប់គ្នា
ទើបនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣នេះ ភ្នាក់ងារគេហទំព័រ Looking TODAY បានធ្វើការ
ទំនាក់ទំនងទៅ កញ្ញា គៀត សុវណ្ណាឡាង ដើម្បីរកការបំភ្លឺ ចង់ដឹងពីការពិតឱ្យបានច្បាស់។
ជួបជាមួយគេហទំព័រ Looking TODAYតាមទូរស័ព្ទ នៅរសៀលថ្ងៃនេះ កញ្ញា គៀត សុវណ្ណាឡាង
បាននិយាយប្រាប់ឱ្យដឹងថា ចំពោះរឿងដែលគេនិយាយ ហើយបានចុះផ្សាយ នៅតាមបណ្តាញសារ
ព័ត៌មានថា នាងមានទំនាក់ទំនងស្នេហា ជាមួយកូនលោកថៅកែធំនោះ គឺជារឿងមិនពិតទាល់តែ
សោះ។
តារាចម្រៀងវ័យក្មេង គៀត សុវណ្ណាឡាង បានបញ្ជាក់ថា "ពុំមានរឿងនេះកើតឡើង ដូចជាគេនិ
យាយនោះឡើយ ដូចខ្ញុំធ្លាប់ប្រាប់រួចហើយថា បើសិនជាមានមែន ខ្ញុំនឹងប្រាប់ ហើយបញ្ចេញឱ្យ
បានដឹងគ្រប់គ្នាតែម្តង។ ប៉ុន្តែក្នុងពេលនេះ ម៉ោងនេះ ខ្ញុំសូមប្រាប់ថា គឺអត់ទាន់មានជាប់ពាក់ព័ន្ធ
រឿងទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់នៅឡើយទេ។ ម្យ៉ាងទៀតបច្ចុប្បន្ននេះ ក៏គ្មានពេល
ឯណា គិតទៅដល់រឿងនេះដែរ ព្រោះរវល់ទាំងការងារសិល្បៈ និង ការងាររកស៊ីផ្ទាល់ខ្លួន"។
ត្បិតតែ កញ្ញា គៀត សុវណ្ណាឡាង បានចេញមុខបដិសេធថា គ្មានទំនាក់ទំនងស្នេហ៍ជាមួយបុរសវ័យ
កូនលោកថៅកែធំក៏ពិតមែន តែនាងបាននិយាយទទួលស្គាល់ថា ពេលខ្លះនាងពិតជាធ្លាប់ដើរទៅណា
មកណា ជាមួយមនុស្សប្រុសមែន ក៏ប៉ុន្តែសូមកំយល់ច្រឡំ ព្រោះមនុស្សប្រុសទាំងនោះ គឺអាចជាមិត្ត
ភ័ក្តិ ឬជាអ្នកធ្វើមុខ និងធ្វើសក់ឱ្យនាងតែប៉ុណ្ណោះ ពុំមែនជាគូស្នេហ៍ ឬម្ចាស់បេះដូងនោះឡើយ។
កញ្ញា គៀត សុវណ្ណាឡាង ក៏បាននិយាយច្រានចោលផងដែរ ចំពោះព័ត៌មានខ្លះដែលបានចុះផ្សាយថា ឧស្សាហ៍ឃើញនាងជិះឡាងស៊េរីទំនើប (Rangrover) បង្ហាញភាពស្និទ្ធស្នាល ជាមួយបុរសវ័យក្មេង។
នាងពុំដែលធ្លាប់ជិះឡាន Rangrover ជាមួយបុរសណាម្នាក់នោះទេ ។ គៀត សុវណ្ណាឡាង មានបង
ប្រុសអាយុជាង ៣០ ឆ្នាំ ម្នាក់ ហើយពេលខ្លះបងប្រុសរបស់នាង ឧស្សាហ៍ចុះឡើងទៅហាង និងជូន
នាងទៅណាមកណាជាមួយគ្នា ដូច្នេះមេត្តា កុំមានការភ័ន្តច្រឡំចំពោះបញ្ហាឲ្យសោះ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល