ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ដែលត្រូវ បានគេជឿថា មានសតិ មិនល្អ ត្រូវបាន រកអោយ ឃើញថា បែរជា បែកគំនិត កាត់ផ្តាច់លិង្គ ខ្លួនឯង ដោយនៅក្នុងនោះ ករណីគ្រោះថ្នាក់ មួយនេះ ប៊ិះនឹងធ្វើអោយគាត់ ស្លាប់បាត់ បង់ជីវិត នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស អាស៊ី វ័ន។
ប្រភព ដដែល បន្តថា ករណីគ្រោះថ្នាក់ លើកនេះ បានកើតឡើង នៅក្នុងក្រុងតូចមួយ ក្រុង Lawas ភាគខាង កើតប្រទេស ម៉ាឡេស៊ី ។ ទីភ្នាក់ងារ សារព័ត៌មាន Harian Metro បានចេញ សេចក្តី រាយការណ៍ អោយដឹង ថាបុរស ដែលជាជនរងគ្រោះ ម្នាក់ មានវ័យជាង ៣០ ឆ្នាំ បានកាត់ផ្តាច់លិង្គ របស់គាត់ ចេញជាង ១ ស.ម កាលពីថ្ងៃ អាទិត្យ កន្លងទៅនេះ ។ យ៉ាងណាមិញ ភ្លាមៗនោះ ក៏មានកិច្ច អន្តរាគមន៍ ជាបន្ទាន់ ដោយបាន បញ្ជូនគាត់ ទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ក្នុងសុ្រកមួយកន្លែងដែរ តែដោយសារ តែ គាត់មាន របួសធ្ងន់ធ្ងរ ពេកទើប នាំខ្លួនគាត់ ទៅមន្ទីរពេទ្យ Miri Hospital មានទីតាំង នៅក្នុងក្រុង តាមរយៈ ជើងហោះហើរ។
ប្រភព បញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិត ពិតជាមិនអាច តភ្ជាប់ សរីរាង្គ អវយវៈភេទ (លិង្គ) របស់គាត់ បាននោះទេ ពីព្រោះថា គ្មានការគាំពារ វាបានត្រឹមត្រូវទេ ខណៈទុកវាចោល អស់ជាច្រើនម៉ោង បន្ទាប់ពីបាន កាត់ចេញ ។ ដោយយោងតាម ការស៊ើបអង្កេត រកអោយឃើញថា បុរសម្នាក់នេះ ពិតជាមានសតិ មិនល្អពិតប្រាកដមែន តែអ្វី ដែលយើងនឹក ស្មានមិនដល់ នោះគឺ គាត់បែរ ជាបែក គំនិត ទៅកាន់ផ្តាច់លិង្គ របស់គាត់ យ៉ាងដូច្នេះ។
ដោយឡែក អ្នកនាំពាក្យ តំណាងអោយ មន្ទីរពេទ្យ Miri Hospital គូសបញ្ជាក់ អោយដឹងថា បុរសដែលជាជន រងគ្រោះ ខណៈក៏កំពុង តែដេកសម្រាក ព្យាបាល មុខរបួស នៅក្នុងមន្ទីរពេទ្យ មួយនេះ នៅឡើយ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន