ថៃ ៖ គូស្នេហ៍ដ៏ផ្អែមល្អែមប្រចាំប្រទេសថៃ គឺនាង Kimberly និងលោក Mark prin បានចំណាយពេលវេលាដើរកំសាន្តជាមួយគ្នានៅឯប្រទេសជប៉ុនដល់ទៅ ៤ ថ្ងៃឯណោះ ។
ជាក់ស្តែងនៅថ្ងៃទី ០២ ខែសីហា កន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍មួយ លោក Mark prin ទម្លាយមូលហេតុរឿងនាំមិត្តស្រីជាទីស្រលាញ់ទៅលេងនៅក្រៅប្រទេសជាច្រើនថ្ងៃ ។ តារាសម្តែងវ័យ ២៨ ឆ្នាំរូបនេះបានប្រាប់អ្នកកាសែតថា លើកនេះលោកនាំ Kimberly ដើរលេងនៅឯប្រទេសជប៉ុនដល់ទៅ ៤ ដែលជាវិស្សមកាលដ៏សែនយូរសម្រាប់ពួកគេ ខណៈពេលម្នាក់ក៏រវល់ជាមួយនិងការងាររៀងៗខ្លួនផងនោះ ។
លោក Mark prin បន្ថែមទៀតថា នៅក្នុងដំណើរកំសាន្តលើកនេះ ជាគឺជាកាដូរបស់លោកទុកជូនមិត្តស្រី ក្នុងថ្ងៃបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់នាង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar