CamNews

ជីវិត និងការងារ 

ជោគជ័យរបស់ត្រកូល Hilton ចាប់ផ្ដើមដោយ ការដាក់ជួលបន្ទប់

បន្ទាប់ពីត្រូវរំសាយ អតីតទាហាន មកដល់ពេលនេះ Conrad Hilton បង្កើត “អាណាចក្រ” សណ្ឋា
គារលំដាប់កំពូលរបស់ពិភពលោក ដែលមានតម្លៃសរុប ជាង ២១ពាន់លានដុល្លារអាមេរិក។

ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជារយៈពេលដែលគ្រួសារ Hilton ទទួលបានជោគជ័យបំផុត។ កាលពី
ឆ្នាំទៅ Conrad Hilton បាន IPO (ដាក់លក់ភាគហ៊ុន) មានតម្លៃ ២,៣៥ពាន់លានដុល្លារ ហើយវា
ជាការដាក់លក់ធំបផុតមួយនៅអាមេរិក។ ប្រហែល ២ខែមុន គ្រួសារនេះ ក៏បានលក់សណ្ឋាគារ
Waldorf Astoria នៅក្រុង New York ទៅឱ្យក្រុមហ៊ុនធានារ៉ាបរងចិន ក្នុងតម្លៃ ១,៩៥ពាន់លាន
ដុល្លារអាមេរិក។

Barron Nicholas Hilton, Kathy Hilton, Nicky Hilton, Paris Hilton និង Rick Hilton

ជាក់ស្ដែង ជោគជ័យខាងលើនេះ មិនមែនកើតឡើងដោយឯកឯងនោះទេ វាគឺជាការប្រឹងប្រែង
រយៈពេលជិត ១ទសវត្សរបស់គ្រួសារ Hilton។

Augustus Halvorsen Hilton ដែលជាឱពុករបស់ស្ថាបនិកនៃក្រុមហ៊ុន Hilton – Conrad កើតនៅ​ឆ្នាំ
១៨៥៤ នៅ Ullensaker ប្រទេស ។ លោក Augustus បានរៀបការជាមួយស្ដ្រីជនជាតិអាល្លឺម៉ង់
Mary Genevieve ហើយបានមករស់នៅក្នុងសហរដ្ឋអាមេរិក នាឆ្នាំ ១៨៧០។

Augustus មានកូន ៧នាក់ ក្នុងនោះមាន Conrad ដែលកើតឆ្នាំ ១៨៧៧ នៅរដ្ឋ New Mexico សហ
រដ្ឋ​ អាមេរិក និងជាសមាជិកម្នាក់ដ៏ល្បីឈ្មោះរបស់គ្រួសារ Hilton ដោយសារតែគាត់ពូកែខាងធ្វើ
ជំនួញ។

Conrad Hilton

Conrad បានរៀនធ្វើជំនួញពីហាងលក់គ្រឿងទេសរបស់ពុកគាត់។ កាលណោះ គ្រួសារ Hilton មាន
ពេលខ្លះ ក៏ដាក់ជួលបន្ទប់ដើម្បីរកប្រាក់បន្ថែមផងដែរ។

កាលពីនៅរៀន Conrad ធ្លាប់បានចូលរួមក្នុងសមាគមន៍និស្សិតអន្តរជាតិ Tau Kappa Epsilon
ហើយក្រោយពីបានបញ្ចប់មហាវិទ្យាល័យ លោកក៏ចូលប្រលូកក្នុងឆាកនយោបាយ ដោយធ្វើជា
តំណាងរបស់បក្សសាធារណរដ្ឋ នៅ New Mexico ។

Conrad បានចូលបម្រើកងទ័ពអាមេរិក ផ្នែកផ្គត់ផ្គង់ថាមពល ស្បៀង និងគ្រឿងបរិក្ខាយោធា អំឡុង
សង្គ្រាមលោកលើកទី ១ ។ Conrad បានចាកចេញពីជួរកងទ័ព នាឆ្នាំ ១៩១៩ ក្រោយពីពុកគាត់
បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្ដ។

ក្រោយពីសង្គ្រាម លោក Conrad បានទៅរស់នៅក្នុងរដ្ឋ Texas ។ ឆ្នាំដដែល លោកធ្លាប់បានស្វែង
រកទិញធនាគារមួយ ប៉ុន្ដែមិនបានសម្រេច ដូច្នេះគាត់ក៏ងាកមកទិញសណ្ឋាគារ Mobley ដែលមាន
៤០បន្ទប់ នៅ Cisco (Texas)។ ការជំនួញលើសណ្ឋាគារនេះ បានទទួលជោគជ័យរហូតដល់ Conrad
ត្រូវយកបន្ទប់ទទួលទានអាហារ ទៅជាបន្ទប់ស្នាក់នៅ ដើម្បីឆ្លើយតបទៅនឹងកំណើនរបស់ភ្ញៀវ។
Mobley ត្រូវបានគេហៅថា “សណ្ឋគារ Hilton ដំបូង” ហើយបច្ចុប្បន្ន បានប្ដូរមកជាឈ្មោះ Conrad
Hilton Center ។

ភោជ្ជនីយដ្ឋាន​ក្រោម​សមុទ្រ​របស់​គ្រួ​សារ Hilton

ឆ្នាំ ១៩៥៤ Conrad បានទិញយកក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារ Statler ក្នុងតម្លៃ ១១១លានដុល្លារ។ នេះគឺជាការទិញដូរអចលនទ្រព្យធំបំផុតក្នុងប្រវត្តិសាស្ដ្រ កាលជំនាន់នោះ។

ក្រោយមកទៀត Conrad ក៏ធ្វើការទិញយកសណ្ឋាគារជាច្រើនផ្សេងទៀត ដូចជា Stevens នៅ
Chicago (ពេលនោះជាសណ្ឋាគារធំបំផុតក្នុងលោក) , Waldorf-Astoria នៅ New York និងក្រុមហ៊ុន
ហ្គេមអន្តរជាតិ ១ផងដែរ។ មកដល់ដំណាក់កាលនោះ Hilton បានក្លាយជាបណ្ដាញសណ្ឋាគារអន្ដរ
ជាតិដំបូងគេក្នុងពិភពលោក។

បន្ទាប់មក ក្រុមហ៊ុន Hilton ក៏បន្តទិញយកសណ្ឋាគារ Maldives ដែលមានភោជ្ជនីយដ្ឋានក្រោម
សមុទ្រ។ Maldives លាតសន្ធឹងនៅលើកោះចំនួន ២ នៅមហាសមុទ្រឥណ្ឌា។

អចលនទ្រព្យលេចធ្លោ ១ផ្សេងទៀតរបស់ក្រុមហ៊ុន Hilton គឺ Conrad Pezula នៅអាហ្វ្រិកខាងត្បូង។
ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Nelson Mandela បានក្លាយជាភ្ញៀវដំបូងគេបង្អស់របស់
សណ្ឋា​គារនេះ។

Paris Hilton និង Nicky Hilton

ឆ្នាំ ១៩៧០ Conrad បានបាត់បង់ជីវិត បន្សល់ទុកទ្រព្យដល់កូនៗ ៣នាក់។ កូនប្រុស ២នាក់របស់គាត់
ម្នាក់ៗទទួលបាន ៥០០,០០០ដុល្លារ ចំណែកកូនស្រី ទទួលបាន ១០.០០០ដុល្លារ។ ទ្រព្យដែលនៅ
សល់ពីនេះ ត្រូវបានដាក់ចូលក្នុងមូលនិធិ Conrad N. Hilton ។

ឆ្នាំ ១៩៨៤ កូនប្រុសរបស់ Conrad គឺ Richard បានបង្កើតក្រុមហ៊ុនអចលនទ្រព្យដោយឡែករបស់
ខ្លួន មានឈ្មោះថា Hilton Realty Investment ។ ឆ្នាំ ១៩៩៣ Richard រួមនិង Jeffrey Hyland បាន
បង្កើតក្រុមហ៊ុនអចលនទ្រព្យ Hilton & Hyland ។

កូនប្រុសទី ២របស់ Conrad គឺ William Barron Hilton I ទទួលគ្រប់គ្រងក្រុមហ៊ុនពុកខ្លួន។ ឆ្នាំ ១៩៦៦
Barron ក្លាយជាប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ Hilton ។ Barron មានកូន ៨នាក់ ក្នុងចំណោម
នោះ កូនទី ៦ គឺ Richard ជាពុករបស់ Paris Hilton និង Nicky Hilton។ បច្ចុប្បន្ន Paris គឺជាស្ដ្រីល្បី
ឈ្មោះបំផុតរបស់ត្រកូល Hilton ។

ឆ្នាំ ២០០៧ ក្រុមហ៊ុន Blackstone នៅ New York បានទិញយកបណ្ដាញសណ្ឋាគារមួយចំនួនរបស់
ត្រកូល Hilton ក្នុងតម្លៃ ២៦ពាន់លានដុល្លារ។ ក្រោយពីការទិញដូរនេះ Blackstone បានក្លាយជា
ម្ចាស់នៃសណ្ឋាគារចំនួនជិត ៤.០០០ ក្នុងពិភពលោក។

សណ្ឋាគារ Conrad Pezula នៅ​អាហ្វ្រិក​ខាង​ត្បូង

ឆ្នាំ ២០១៣ Hilton បានបញ្ចេញលក់ភាគហ៊ុន តម្លៃ ២,៣៥ពាន់លានដុល្លារ។ បច្ចុប្បន្ន តម្លៃរបស់
Hilton គឺ ២១,៥២ពាន់លានដុល្លារអាមេរិក។ ឆ្នាំ ២០១៤ Hilton លក់សណ្ឋាគារ Waldorf Astoria ទៅ
ឱ្យក្រុមហ៊ុនចិន ក្នុងតម្លៃ ១,៩៥ពាន់លានដុល្លារ ប៉ុន្ដែ Hilton នៅតែមានសិទ្ធិគ្រប់គ្រងសណ្ឋាគារនេះ
ក្នុងរយៈពេល ១០០ឆ្នាំទៀត។

គ្រួសារ Hilton ត្រូវបានគេចាត់ទុកថា ជាម្ចាស់នៃអចលនទ្រព្យជាច្រើន នៅពាសពេញពិភពលោក
រួមនិងកសិដ្ឋានធំមួយនៅ Costa Rica នៅ ន័រវេស ផងដែរ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BI