ភ្នំពេញៈ តារារូបស្រស់សោភា ដែលនិយមតុបតែងខ្លួន បែបសុភាពរាបសារ ស្លៀកពាក់ជិតលើជិត
ក្រោម កញ្ញា ឈិត សុវណ្ណបញ្ញា ថ្មីៗនេះបាន លេចឮល្ហៀងៗថា ពេលនេះមានបុរស វ័យជ្រេម្នាក់
ដែល រស់នៅប្រទេសកាណាដា កំពុងតែត្រៀមឡើង យន្តហោះបោះពួយ មកចូលចែចូវ ស្តីដណ្តឹង
នាងទៅ តាមផ្លូវច្បាប់។
ប្រភពក្រៅផ្លូវការ មួយបានបង្ហើបប្រាប់Looking TODAY ឲ្យដឹងថាពេលនេះបញ្ញា កំពុងតែទាក់ ទាញ
បានប្រជាប្រិយភាព កើនឡើងខ្លាំងជាងមុន ទាំងការងារក្នុងស្រុក និងក្រៅស្រុកជាងឆ្នាំមុនៗ ហើយ
ពេលនេះសម្រស់ របស់នាងក៏កាន់តែ ស្រស់ត្រកាលផងដែររហូត ធ្វើឲ្យបុរសជាច្រើន បានធ្លាក់ក្នុង
អន្លង់ស្នេហ៍ នាងមិនតិចនោះទេ។
ជាក់ស្តែងកាលពី ពេលកន្លងទៅនេះ មានព័ត៌មានលេចឮថា មានបុរសវ័យ៣០ឆ្នាំ ប្លាយម្នាក់ដែល
ជាអ្នកមានទ្រព្យសម្បត្តិ មិនទាន់មាន ប្រពន្ធកូនបាន ជាប់ចិត្តដិតដាម ស្រលាញ់នាង ដកចិត្តមិន
រួចចាប់ តាំងពីបានឃើញរូបសម្រស់ និងអត្តចរិតសុភាពរាបសារ របស់នាងរួច រហូតធ្វើឲ្យបុរសរូប
នោះសម្រេចចិត្តនាំចាស់ទុំត្រៀម ចូលស្តីដណ្តឹងនាង ទៅតាមផ្លូវច្បាប់ បែបប្រពៃណី និងធានា
ចិញ្ចឹមនាងឲ្យ រស់នៅក្នុងជីវភាពសមរម្យ នៅលើទឹកដីកាណាដា មិនតែប៉ុណ្ណោះ បុរសម្នាក់នោះ ក៏
មានបំណង ចង់ឲ្យនាងបញ្ចប់ អាជីពសិល្បៈចោល ដោយសារតែ មិនចង់ឲ្យបុរសដទៃ ប្រើក្រសែ
ភ្នែកស្រលាញ់ មកលើម្ចាស់ដួងចិត្ត របស់គេថែមទៀតផង។
បើទោះបីពេលនេះមាន ព័ត៌មានលេចឮថា មានបុរសសញ្ជាតិ កាណាដាម្នាក់ បានលង់ស្នេហ៍ តារា
ចម្រៀង ប្រចាំផលិតកម្ម ហង្សមាសកញ្ញា ឈិត សុវណ្ណបញ្ញា ក៏ពិតមែនតែ តារាស្រីរូបនេះ ហាក់បី
ដូចជាមិន ទាន់បានបង្ហាញ សញ្ញាណវិជ្ជមាន ណាមួយត្រេកអរ នឹងការលើកឡើង ឬយ៉ាងទេ។
Looking TODAY ក៏មិនអាចទាក់ទង ទៅតារាស្រីរូបនេះបានដែរ។
ជុំវិញការលើកឡើងបែបនេះ ប្រភពខាងលើក៏បាន បង្ហើបប្រាប់ឲ្យដឹងថា បុរសដែលជាមាន អ្នកទ្រព្យ
សម្បត្តិនិង ជាអ្នកជំនួញរូបនេះ កំពុងតែរៀបចំ ការងារនៅទីនោះ ឲ្យបានស្រួលបួលទើបឡើង យន្ត
ហោះមកប្រទេសខ្មែរ ដើម្បីនាំចាស់ទុំចែចូវ ស្តីដណ្តឹងតារាស្រីរូបនេះ។ តែចំពោះចំលើយ ខាងស្រី
គាត់មិន ទាន់ដឹងថា យ៉ាងណាទេ ព្រោះថារវាងបុរសនោះ និងតារាចម្រៀងស្រី រូបស្រស់សុវណ្ណបញ្ញា
មិនធ្លាប់បានលួចលាក់ មានទំនាក់ទំនង មើលចិត្តថ្លើមគ្នា ពីមុនមកទេគ្រាន់ តែថាដោយសារ តែចិត្ត
លួចប៉ងស្រលាញ់ បាត់មុខមិនបាន ទើបក្តីស្រលាញ់ នេះជំរុញឲ្យចង់បាន នាងធ្វើជាគូគ្រងរស់ នៅ
ជាមួយគ្នាដល់ចាស់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល