កំសាន្ត ៖ ធ្លាប់តែលឺថាឧក្រិដ្ឋជនមិនត្រូវការអ្នកការពារទេ ប៉ុន្តែទស្សនិកជននឹងបានឃើញក្នុងរឿងថ្មីដែលមានចំណងជើងថា “The Hitman’s Bodyguard” ។ អ្វីដែលទស្សនិកជនគិតមិនដល់នោះគឺឧក្រិដ្ឋជន និងអ្នកការពារគាត់មិនត្រូវគ្នាទេ ទាំងការគិត និងការធ្វើអ្វីផ្សេងទៀត ពោលគឺឈ្លោះគ្នាតាំងពីដើមតែម្តង ។
ខ្សែភាពយន្ត “The Hitman’s Bodyguard” និយាយអំពីកំពូលអង្គរក្សលើលោក ទទួលបានម៉ូយថ្មី ហើយជាឃាតករដែលត្រូវឡើងតុលាការយុត្តិធម៌អន្តរជាតិ ។ ទោះបីជាមិនចុះសម្រុងគ្នាយ៉ាងណាក៏ដោយចុះ ក៏ពួកគេត្រូវយោគយល់ ហើយធ្វើការជាមួយគ្នា ដើម្បីឲ្យទាន់ពេលកាត់ក្តីដែរ ។
ចំណុចពិសេសមួយរបស់រឿងនេះគឺតួឯក ដែលមាន Ryan Reynolds (Deadpool) និង Samuel L. Jackson ដែលល្អឥតខ្ចោះពេលពួកគាត់សម្តែងរួមគ្នា ជាពិសេសគឺតួអង្គទាំង ២ តែម្តង ។
ចាំអង្គាល់ទៀតរឿង អង្គរក្សឧក្រិដ្ឋជន ឬ “The Hitman’s Bodyguard” កំពុងតែចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយជាប្រភេទ 2D & 4DX ។ តែហាមមិនឲ្យអ្នកអាយុក្រោម ១៨ ឆ្នាំចូលទស្សនាទេ ព្រោះមានឈុតបាញ់ប្រហារពាក់សាច់ ។
ទស្សនា Trailer នៅខាងក្រោមនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westic Media Limited