CamNews

តារា 

មានដឹងអត់ សុគន្ធ និសា ស៊ីថ្លៃ​ប៉ុន្មាន ក្នុង១យប់?

(ភ្នំពេញ)៖ តារាចម្រៀងបែបស្រគត់ស្រគំ មានទឹកដមសំនៀងក្រអៅក្រអួន កញ្ញា សុគន្ធ និសា ត្រូវបានគេបង្ហើបឲ្យដឹងថា ចូលមកដល់ដើមឆ្នាំ២០១៧នេះ នាងចាប់ផ្ដើមពង្រឹងតម្លៃខ្លួនខ្លាំងជាងមុន បន្ទាប់ពីជោគជ័យលើការចេញបទចម្រៀងនៅលើទីផ្សារ និងបណ្ដាក្រុមហ៊ុននានា មានតម្រូវការលើរូបនាងខ្ពស់ ដើម្បីច្រៀងលើឆាក និងផ្សព្វផ្សាយលើម៉ាកផលិតផលនានា។

តារាចម្រៀងដែលបានរត់គេចពីស្នេហ៍ចាស់ កញ្ញា សុគន្ធ និសា បានត្រឡប់មកចូលទ្រនំចាស់វិញ គឺផលិតកម្មហង្សមាស បន្ទាប់ពីអតីត​គូស្នេហ៍ចាស់របស់នាង គឺលោក សុខ ជំនោរ បានសម្រេចចិត្តចាកចេញ ។ សុគន្ធ និសា មិនត្រឹមតែត្រឡប់មកវិញ ជាមួយភាព​ជោគជ័យប៉ុណ្ណោះទេ នាងថែមទាំងជោគជ័យ លើសពីការរំពឹងទុកទៅទៀត ព្រោះបទចម្រៀងទើបចេញថ្មីចុងក្រោយ មានចំណងជើងថា «គូស្នេហ៍សំណាងជាងគេ» ដែលច្រៀងជាមួយ លោក ព្រាប សុវត្ថិ បានជោគជ័យលើសការរំពឹងទុកទៅទៀត។


ស្របពេលដែលប្រជាប្រិយភាព ហាក់កាន់តែល្បីខ្លាំងកប់កំពូល កញ្ញា សុគន្ធ និសា បានឡើងតម្លៃខ្លួនឡើងវិញ ខណៈកាលពីនៅផលិតកម្ម ថោន តម្លៃខ្លួនរបស់នាងត្រឹមតែ១០០០ទៅ១៥០០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុង១យប់។ ចំណែកឯតម្លៃខ្លួនក្នុងការថតស្ពតពាណិជ្ជកម្ម មានចន្លោះពី ៣០០០ទៅ១០០០០ដុល្លារ ទៅតាមទំហំនៃការងារ។ ប៉ុន្តែគ្រាន់តែឈានជើងចូលក្នុងផលិតកម្មចាស់វិញភ្លាម បទចម្រៀងថ្មីៗចេញច្រើន ការចេញច្រៀងតាមបណ្ដាខេត្ត ក៏ច្រើនធ្វើឲ្យ សុគន្ធ និសា មានទឹកមាត់លេបវិញភ្លាមៗ ដែលតម្លៃនាងបានហក់ឡើងពី ១៥០០ ទៅ២៥០០ដុល្លារ ទៅតាមកម្មវិធីតូចធ។ នេះយោងទៅតាមអ្នកផលិតកម្មវិធីទូរទស្សន៍មួយចំនួន បាននិយាយប្រាប់ Khmertalking។

យ៉ាងណាមិញ តារាចម្រៀង សុគន្ធ និសា បានឡើងតម្លៃខ្លួនមែន ប៉ុន្តែគ្មានអតិថិជនណា រារែកនឹងតម្លៃខ្លួនថ្មីរបស់នាងនេះទេ ព្រោះជាកំពូលតារាចម្រៀងល្បីជួរមុខ ហើយអ្វីដែលសំខាន់ នាងជាតារាចម្រៀងស្រី បកស្រាយបទចម្រៀងពីដើមបានពីរោះខ្លាំង។ ម្យ៉ាងទៀត សុគន្ធ និសា ចេះតុបតែងខ្លួនបែបសុភាពៗ ធ្វើឲ្យភ្ញៀវពេញចិត្តច្រើន ហើយពិសេស នាងមិនសូវមានលក្ខខណ្ឌច្រើន ដូចតារាមួយចំនួន ទើបនាងមានការងារធ្វើមិនដាច់ឡើយ។

កញ្ញា សុគន្ធ និសា ក្រៅពីចេញច្រៀងតាមកម្មវិធីធំៗ នាងហាក់ដូចជាស្ងប់ស្ងាត់រឿងមុខរបររកស៊ី ហើយប្រឹងប្រែងក្នុងអាជីពសិល្បៈ ដែលខុសពីកាលនាងនៅក្នុងផលិតកម្ម ថោន រកស៊ីមានហាងពីបីម្នាក់ឯង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sokun nisa