CamNews

កីឡាអន្តរជាតិ 

Messi និង Suarez ចែក​គ្នា​ស៊ុត​ម្នាក់​៣ ទៅ​៤​គ្រាប់ ដើម្បី​បំបាក់ Valencia ៧-០

(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi ធ្វើបានគ្រាប់បាល់ហ៊ែកទ្រីក (ស៊ុតបញ្ចូលទីបាន៣គ្រាប់) ខណៈដែលមិត្តរួមក្រុម Luis Suarez រកបានរហូតដល់ទៅ៤គ្រាប់នៅទឹកដី Camp Nou យប់មិញពេលពេលបំបាក់ ក្រុមភ្ញៀវ Valencia មិនឲ្យតដៃរួចសូម្បីតែបន្តិចក្នុងជើងទី១ នៃពានលំដាប់ ទី២អេស្ប៉ាញ Copa del Rey ។

ការទទួលជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដីក្នុងទឹកដីរបស់ខ្លួនបែបនេះ អាចនិយាយបានថា FC Barcelona បានកក់កៅអី មួយឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជាផ្លូវការហើយ បើទោះបីជាសល់១ប្រកួតទៀតក្នុងជើងទី២ក្នុងទឹកដី Valencia បញ្ចប់សេចក្តីក៏ដោយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

កីឡាករអាហ្សង់ទីន Lionel Messi និង Luis Suarez សហការគ្នាបានយ៉ាងល្អក្នុងរដូវកាលថ្មីនេះ ដើម្បីបំបាក់ក្រុម ដែលកំពុងដឹកនាំដោយគ្រូ បង្វឹក Gary Neville និងឡើងទៅការពារតំណែងជើងឯកនេះបន្តទៀតផងដែរ ក្នុងនាមជា ក្រុមដែលបានឈ្នះពានដល់ទៅ៥កាលពីរដូវកាលមុន ដោយត្រូវរង់ចាំ Sevilla ប៉ះក្រុមភ្ញៀវ Celta Vigo ម៉ោង ២៖៣០នាទីយប់នេះ ក្នុងជើងទី១ដូចគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League Messi