ថៃ ៖ មុនពេលរៀបការ លោក Pok Chirathivat និងនាង Margie rasri បានសម្រេចចិត្តទៅជួបជាមួយនិងគ្រូពេទ្យ ពិភាក្សារឿងយកកូន ហើយគ្រូពេទ្យបាននិយាយថា អត្រាមានកូននឹងមានច្រើន ប្រសិនបើលោក Pok ព្រមឈប់ជក់បារី ។
ស្នេហាពិតជាអាចផ្លាស់ប្តូរមនុស្សបាន ដឹងថាការផ្តាច់បារីពិតជាពិបាកខ្លាំង ប៉ុន្តែស្វាមីសេដ្ឋីនាង Margie នៅតែធ្វើរឿងនេះដើម្បីភរិយាបាន ។ ប្រភពដដែលបន្តទៀតថា មហាសេដ្ឋីវ័យក្មេងរូបនេះបានឈប់ជក់បារីអស់រយៈពេលជាង ២ ខែមកហើយ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
លោក Pok Chirathivat បានបន្តទៀតថា វាពិតជាពិបាកសម្រាប់លោកក្នុងការផ្តាច់បារី ព្រោះខ្លួនញៀនបារីអស់រយៈពេលជាយូរឆ្នាំមកហើយ ប៉ុន្តែថ្ងៃនេះលោកក៏បានផ្អាកបានដល់ទៅ ២ ខែឯណោះ ។ លះបង់ដល់ថ្នាក់នេះ សង្ឃឹមថា លោក Pok Chirathivat និងនាង Margie rasri ឆាប់មានដំណឹងល្អឆាប់ៗ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar