CamNews

តារា 

មិនគួរឲ្យជឿ! គូដែលគេចាត់ទុកកូនស្រីរបស់លោក Por tridsadee ពិតជាសង្ហា រកអ្វីប្រៀបផ្ទឹមមិនបានទេ !

ព័ត៌មានកំសាន្ត ៖ អតីតតារាសម្ដែងប្រុសថៃដ៏ល្បីលោក por tridsadee ដែលធ្លាប់ជាតួឯកប្រុសនៅក្នុងរឿង "ល្ខោនជិវិត" និងទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន ប៉ុន្តែជាអកុសល លោកបានបាត់បង់ជិវិតដោយសារជម្ងឺកាចសហាវ និងគ្មានថ្ងៃវិលត្រលប់មកជួបជុំគ្រួសារវិញបានឡើយ ដោយបន្សល់ទុកនៅប្រពន្ធនិងកូនស្រីម្នាក់ ដោយរស់នៅគ្មានមេគ្រួសារ ពិតជាសង្វែកខ្លាំងណាស់​ ។ 

ទោះជាយ៉ាងណាក៏ដោយនៅមានអ្នកដែលគាំទ្រលោក por tridsadee នៅតែបន្ដការស្រលាញ់និងគាំទ្រដល់ប្រពន្ធនិងកូនស្រីដ៏គួឲ្យស្រលាញ់ឈ្មោះថា Jasmine ដដែល ទោះបីជាតារាសម្តែងរូបនេះបានបាត់បង់ជិវិតហើយក៏ដោយចុះ ។

គួរបញ្ជាក់ឲ្យដឹងថា កូនស្រីកំព្រាឪពុកតាំងពីក្មេងម្នាក់នេះមានភាពស្រស់ស្អាតតាំងតែពីក្មេងនិងឆ្លាតវៀងវៃអ្នកណាឃើញហើយក៏ពេញចិត្តនិងស្រលាញ់គ្រប់គ្នាដែរ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Kapook បានឲ្យដឹងថា កូនស្រីរបស់លោក por tridsadee ដែលមានឈ្មោះថា Jasmine ត្រូវបានគេចាប់គូជាមួយនិងកូនប្រុសរបស់តារាល្បីដែលមានឈ្មោះថា Kob Suvanan ហើយក្មេងប្រុសនោះក៏មានរូបរាងសង្ហាណាស់ដែរ ទើបឃើញថា ស្រីស្រស់គូជាមួយនិងប្រុសស្អាត ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Kapook


Tags: por tridsadee Bella ranee Kimberly