CamNews

តារា 

ក្រលេកមើលឡាន Chevrolet ទំនើបៗដែលផ្តល់អោយ កីឡាករក្រុម Manutd ជិះទៅហ្វឹកហាត់

ថ្មីៗនេះក្រុម​ Manchester United បានចុះកុងត្រា ជាមួយអ្នកឧបត្ថម្ភធំថ្មីមួយ គឺជាក្រុមហ៊ុនដែល
ផលិតរថយន្តយ៉ាងល្បី គឺក្រុមហ៊ុន Chevrolet ដែលនឹងក្លាយជា អ្នកឧបត្ថម្ភធំ របស់ក្រុមបិសាច
ក្រហម Manchester United ចាប់ពីរដូវកាល ២០១៤-២០១៥ តទៅ ។



Chevrolet និង​ Manchester United បានព្រមប្រៀងចុះកិច្ចសន្យាក្នុងតំលៃ ៣៥៧ លានផោនក្នុង
ការធ្វើជា ដៃគូរជំនួញ និង ម្ចាស់ឧបត្ថម្ភធំ ។ ដូចនេះ នៅរដូវកាល ២០១៤-២០១៥ ផ្លាកសញ្ញា
របស់ក្រមហ៊ុន Chevrolet នឹងផុសឡើងនៅលើ អាវយឺតឯកសណ្ឋាន របស់ក្រុម Manchester
United ជំនួស AON វិញ ។ មិនត្រឹមតែប៉ុណ្ណោះ Chevrolet ក៏បានសន្យាថា នឹងឲ្យឡានថ្មីៗរបស់
ខ្លួន ទៅកីឡាកររបស់ Manchester United ទាំងអស់តាមតែចិត្តរើស តែមានលក្ខណ្ឌថា ទាល់តែ
កីឡាករទាំងនោះ ជិះឡាន Chevrolet ទៅហ្វឹកហាត់រាល់ថ្ងៃ ទើបក្រុមហ៊ុនអោយឡាន នោះបាន ។
ខាងក្រោមនេះ ជាកីឡាកររបស់ Manchester United មួយចំនួនដែលបាន ជ្រើសរើសឡានទំនើប
របស់ Chevrolet រួចរាល់ ហើយក៏បានជិះឡាននោះ ទៅហ្វឹកហាត់នៅ Carrington រាល់ថ្ងៃផងដែរ ៕


-Javier Hernandez

-Tom Cleverley


-Patrice Evra


-Jonny Evans


-Antonio Valencia



ដោយ ៖ កុសល
ប្រភព​ ៖ dailymail 


Tags: manchester united football star cars chevrolet