កិច្ចសន្យារវាងគ្រូបង្វឹក Arsene Wenger និង Arsenal នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយនេះហើយ ហើយអង្គភាពខ្ពស់បំផុតរបស់បាល់ទាត់អង់គ្លេស បានត្រៀមខ្លួនរង់ចាំរួចហើយ នូវការចុះហត្ថលេខាយល់ព្រម ពីគ្រូបង្វឹករបស់ Arsenal។
តាមកាសែត Daily Express បានបង្ហើបឲ្យដឹងថា បន្ទាប់ពីលោក Roy Hodgson លាលែងពីតំណែងទៅ គ្រូបង្វឹក Arsene Wenger បានក្លាយជាជម្រើសដំបូងគេ សម្រាប់អង្គុយលើកៅអីជាគ្រូបង្វឹកជម្រើសជាតិ អង់គ្លេសក្នុងពេលអនាគត។
បច្ចុប្បន្នលោក Wenger នៅសល់កិច្ចសន្យារយះពេលមួយឆ្នាំទៀត ហើយនៅមិនទាន់ទទួលបាន កិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មី ជាមួយនឹង Arsenal នៅឡើយទេ។ ក្នុងនោះ សហព័ន្ធកីឡាប្រទេស អង់គ្លេស នឹងប្រគល់សិទ្ធដល់លោក Gareth Southgate ជាគ្រូបង្វឹកដឹកនាំបណ្តោះអាសន្នសិន ដើម្បីរង់ចាំការងក់ក្បាលយល់ព្រម ពីលោក Arsene Wenger៕
- អានអត្ថបទ៖ Premier League នឹងជួបគ្រោះធំ ពេលប្រទេសអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប
- អានអត្ថបទ៖ គ្រូបង្វឹកជម្រើសជាតិអង់គ្លេស លាលែងពីតំណែង រីឯអ្នកជំនាញ រិះគន់ គួរតែធ្វើដូច្នេះហើយ
ប្រែសម្រួល៖ មង្គល