ភ្នំពេញៈ អ្នកចម្រៀងជើងថ្មី មានប្រជាប្រិយភាពតាមរយៈបទ “មានសង្សារជាព្រាននារី”
កញ្ញា លីនដា បានបង្ហើបប្រាប់ឲ្យដឹងថា ទោះជាពេលនេះ នាងចាប់ផ្តើម មានប្រជាប្រិយ
ភាពក្នុង វិស័យសិល្បៈគួរឲ្យកត់សំគាល់ក្ដី នាងក៏បានប្រកាសក្តែងៗជាមុនថា មិនទាន់ចង់
គិតពីរឿងស្នេហាទេ ព្រោះថាខ្លាចប៉ះចំស្នេហ៍ប្តីគេ នាំកើតដំបៅឈឺផ្សារ។
ជាធម្មតា នៅពេលមានវត្តមាន តារាស្រីរូបស្រស់ណាមួយ បណ្តែតខ្លួន ចូលប្រឡូកក្នុងវិស័យ
សិល្បៈ រមែងតែងតែត្រូវខ្យល់បោកបក់ ទៅប៉ះជាមួយព្យុះស្នេហាត្រីកោណ ស្នេហាប៉ះចំបុរស
សម្បូរទ្រព្យ និងត្រូវបានអ្នកមានទ្រព្យពេញចិត្ត យកធ្វើជាស្រីកំណាន់របស់គេជាដើម។
ជុំវិញបញ្ហានេះ ត្រូវបានតារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម សាន់ដេ កញ្ញា លីនដា បាន
ប្រាប់ LookingTODAY ឲ្យដឹងកាលពីពេលថ្មីៗ នេះថា នាងមានការមមាញឹកជាមួយការងារ
ដោយត្រូវចេញបទចម្រៀងវ៉ុលថ្មី និងថតឈុតឆាកខារ៉ាអូខេ ក្នុងបទចម្រៀងវ៉ុលថ្មីរបស់នាង។
ពេលនេះនាង មិនគិតអ្វីផ្សេងក្រៅ ពីការខំប្រឹងធ្វើឲ្យកេរ្តិ៍ឈ្មោះកាន់ តែល្បី និងមានប្រជាប្រិយ
ភាពកាន់តែខ្លាំងនោះទេ ។
តារាចម្រៀងរាងតូចច្រឡឹង រូបស្រស់ស្រគត់ស្រគំ សួន លីនដា បានប្រាប់ឲ្យដឹងបន្ថែមទៀត
ថា "សម្រាប់ខ្ញុំ ការចូលប្រឡូកសិល្បៈ និងធ្វើឲ្យកេរ្តិ៍ឈ្មោះល្បី គឺជារឿងសំខាន់ ។ បើនិយាយ
ពីរឿងស្នេហា ប៉ាម៉ាក់របស់ខ្ញុំ មិនទាន់ឲ្យគិតទេ ដោយសារតែខ្ញុំនៅក្មេង។ ម្យ៉ាងវិញទៀតចង់
ទុក ពេលសម្រាប់ការងារឲ្យបានច្រើន។ និយាយតាមការពិតទៅ ខ្ញុំក៏ខ្លាចរអាជួបស្នេហាត្រី
កោណ ទាក់ទងទៅប៉ះចំប្តីគេ ខ្លាចខ្លាំងណាស់ មិនចង់ជួបមិនចង់ស្គាល់ទេ "។
ស្រីស្រស់វ័យជាង២០ឆ្នាំ សួន លីនដា បានប្រាប់ឲ្យដឹងថា ជារឿងធម្មតាទៅហើយ ដែលអ្នក
សិល្បៈគ្រប់រូបត្រូវតែជួបប្រទះ។តែសម្រាប់នាងវិញ បានខិតខំជៀសវាងរឿងរ៉ាវស្នេហា ព្រោះ
ខ្លាចប៉ះប្តីគេ ឬក៏ស្នេហាត្រីកោណ។ សួន លីនដា ចូលសិល្បៈ គឺមានគោលបំណង ចង់បាន
ត្រឹមតែកេរ្តិ៍ឈ្មោះតែប៉ុណ្ណោះ មិនមែនចង់ចូលសិល្បៈយកធ្វើជាឈ្នាន់ ទៅរកលាបសក្ការៈអ្វី
នោះឡើយ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល