ទស្សនិកជន ច្បាស់ជាធ្លាប់បានទស្សនា រួចមកហើយអំពីអត្ថបទរូបភាព ទាក់ទងជាមួយនិង
មនុស្ស ដែលមានមុខមាត់ ដូចតារាបាល់ទាត់ល្បីៗ ។ ថ្ងៃនេះ Camnews សុំលើកយកតួតុក្កតា
ដែលមានមុខមាត់ ដូចទៅនឹងតារាល្បីៗម្តង ។
-Amanda Seyfried មុខដូចតួតុក្កតា Rapunzel ៖ Amanda មានសក់មាសភ្លឺវែង ជាមួយនិងភ្នែក
ពណ៌បៃតង និងទំរង់មុខ ពិតជាដូចតួ Rapunzel ក្នុងរឿង Tangled ខ្លាំងណាស់ ។
-Taylor Swift ដូច Cinderella ៖ Taylor Swift តែងខ្លួន Make Up ដូច Cinderella ជាពិសេសបបូរ
មាត់ក្រហមរបស់នាង ជាមួយនិងទំរង់មុខ ។
-Ariana Grande មុខដូច Ariel របស់ Disney ៖ សក់ក្រហម បបូរមាត់ក្រហម ភ្នែកធំខ្មៅក្រិបពិត
ជាដូចគ្នាខ្លាំងណាស់ ។
-Selena Gomez មានមុខមាត់ដូច Snow White ៖ Selena មានមុខមាត់មូល ហើយចូលចិត្តប្រើ
ក្រេមបបូរមាត់ពណ៌ប្រហម ។
-Lily Cole មុខដូច Merida ក្នុងរឿង Brave ៖ ជាមួយនិងសក់រួញ និងថ្ពាល់គួរអោយស្រឡាញ់
របស់នាងធ្វើអោយ Lily Cole ពិតជាដូច Merida មែន ។