CamNews

មិនគួរឲ្យជឿ 

ទៅលេងទីកន្លែងស្ងប់ស្ងាត់បំផុតនៅលើពិភពលោក


ចូរស្រមៃមើលថា ប្រសិនបើលោកអ្នកអង្គុយនៅកន្លែងដ៏ស្ងាត់មួយ លោកអ្នកនឹងអាចស្តាប់
លឺសំលេងបេះដូងរបស់លោកអ្នក ខ្យល់ដង្ហើម និងសូម្បីតែការកិនរំលាយអាហារក្នុងពោះ
របស់លោកអ្នកផងដែរ។ ថ្ងៃនេះគេហទំព័រយើងខ្ញុំសូមណែនាំលោក អ្នក មកកាន់កន្លែងដែល
មានបរិយាកាសស្ងប់ស្ងាត់បំផុតនៅលើពិភពលោក។

បន្ទប់តូចមួយនៅឯ Orfield Labs រដ្ឋ Minnesota សហរដ្ឋអាមេរិក អាចទទួលសំលេងបាន
៩៩.៩៩% ដែលត្រូវបានចាត់ទុកថា ជាកន្លែងដែលស្ងាត់បំផុតនៅក្នុងពិភពលោក ដែលត្រូវ
បានកត់ត្រាក្នុងសៀវភៅ Guinness Book of World Records ផងដែរ។

ជញ្ជាំងរបស់បន្ទប់នេះត្រូវបានធ្វើឡើងពីកញ្ចក់ fiberglass ស៊ីម៉ង់ និងដែក។ បន្ទប់នេះ  មិន
ត្រឹមជាកន្លែងដែលអាចចូលកំសាន្តប៉ុណ្ណោះទេ   វាថែមទាំងជាកន្លែងសំរាប់ធ្វើការពិសោធន៍
សំលេងរបស់ម៉ាស៊ីន ឧបករណ៍នានា ដូចជាម៉ូតូ Harley Davidson ទៀតផង។

ដូចនេះបើអ្នកមានឱកាសបានទៅលេង Minnesota ចូរសាកល្បងចូលបន្ទប់នេះចុះ៕

រូបភាព៖ បន្ទប់ពិសោធន៍តូចមួយនៅឯ Orfield Labs រដ្ឋ Minnesota

ដោយ៖ មិនា

ប្រភព៖ bbc


Tags: strange us ប្លែក