CamNews

តារា 

មាស សុខសោភា, ឆាយ វិរៈយុទ្ធ និង DJ ក្ដឹប យកថវិកាពីការច្រៀង រៃអង្គាសប្រាក់ នៅកូរ៉េ ជូនដល់ មន្ទីរពេទ្យ

ភ្នំពេញ៖ កំពូលតារាចម្រៀង ស្រីស្រស់ប្រចាំ ផលិតកម្មថោន កញ្ញា មាស សុខសោភា លោក ឆាយ វិរៈយុទ្ធ និងDJ ក្ដឹប នាព្រឹកមិញនេះ បាននាំយក អំណោយជាថវិកា បានពីការលក់សំបុត្រ នៃការប្រគំតន្រ្តី ប្រមូលបានប្រមាណជាង ៦ពាន់ដុល្លារ ទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយមានការរួមដំណើរ ជាមួយក្រុមការងារ របស់ក្រុមហ៊ុនកូរ៉េផងដែរ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះ អ្នក ជំនួយការរបស់ លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹកមិញនេះ តារាចម្រៀង កញ្ញា មាស សុខសោភា ,លោក ឆាយ វីរយៈយុទ្ធ ,ឌីជេ ក្តឹប និងក្រុមការងារ នៅក្រុមហ៊ុនកូរ៉េ បាននាំគ្នា អញ្ជើញ ទៅមន្ទីរពេទ្យ គន្ធបុប្ផា ដោយបាននាំយកថវិកា សរុបទាំងអស់ជាង១ម៉ឺនដុល្លារ។

អ្នកជំនួយការរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «លុយដែលបងភា យកទៅមន្ទីរពេទ្យព្រឹកមិញនេះ គឺមានចំនួន ៦០៦៥ ដុល្លារ ដែលលុយនេះ បានពីការលក់សំបុត្រ និងលុយពីហឹបរៃអង្គាស ពីបងប្អូនប្រជាពលរដ្ឋរស់នៅប្រទេស កូរ៉េ ហើយចំណែកលុយ៧ពាន់ដុល្លារទៀត គឺបានមកពីក្រុមហ៊ុនកូរ៉េ ដែលរៀបចំការប្រគំនេះ និងមានសម្ភារៈមួយ ចំនួនទៀត » ។

អ្នកជំនួយការរូបនេះ បានប្រាប់ឲ្យដឹងទៀតថា នៅក្នុងការប្រគំតន្រ្តី នៅប្រទេសកូរ៉េនោះ មានរយៈពេលត្រឹម តែ៣ថ្ងៃ ក៏ពិតមែន តែទទួលបានជោគជ័យ ហើយសម្រាប់បងភា គឺមានការសប្បាយចិត្ត ដែលបានចូលរួម ចំណែកក្នុងការរៃ ថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា បើទោះជាការងារនេះ បានបញ្ចប់ទៅហើយ ក៏ដោយ តែបើសិនជាគាត់ (មាស សុខសោភា) មានពេលទំនេរ គាត់នឹងបន្តការងារនេះទៀត ដើម្បីចូលរួមចំណែកជួយសង្គម និងមន្ទីរពេទ្យគន្ធបុប្ផា បន្តទៀត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Meas soksophea Star news local news