CamNews

ទេសចរណ៍ 

ហាងពិសារតែ ដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក

នៅពេលរសៀល មនុស្សម្នាទាំងឡាយតែងតែចេញមកអង្គុយញ៉ាំតែ ជាមួយនំ ឬបន្ទះសាំង
វិច។នៅឯទីក្រុង Dubai ប្រទេសអារាប់វិញ មានហាងដែលបំរើសេវាកម្មបែបនេះ នៅជាន់ទី
១២២   ដែលត្រូវបានកំណត់ថាជាហាងតែ   និងអាហារសំរន់ដែលខ្ពស់ជាងគេបំផុតនៅលើ
ពិភពលោក។

ជាមួយនឹងភាពទាន់សម័យរបស់ទីក្រុង Dubai សណ្ឋាគារ Raffles បានបំរើសេវាកម្មពិសារ
តែដែលប្តូរ menu ពីរដងក្នុងមួយឆ្នាំឲ្យស្របទៅនឹង រដូវស្លឹកឈើជ្រុះ/រដូវរងារ និង រដូវផ្ការីក
/រដូវក្តៅ។ ក៏ប៉ុន្តែភ្ញៀវទាំងឡាយអាចទៅពិសារតែក្តៅនៅកន្លែងមួយទៀត ដែលឋិតនៅជាន់ទី
១២២ របស់ប៉ម Burj Khalifa ជាប៉មដែលមានកំពស់ខ្ពស់បំផុតដល់ទៅ ៨២៨ ម៉ែត។ ការបំរើ
សេវាកម្មគឺមិនខុសគ្នាពីហាងផ្សេងនោះទេប៉ុន្តែតម្លៃអាហារវិញគឺខ្ពស់ អមជាមួយនឹងទិដ្ឋភាព
ដ៏ខ្ពស់ហើយស្រស់បំព្រង ពីលើប៉មផងដែរ៕

ដោយ៖ រិនដូ

ប្រភព៖ bbc