តំបន់ជនបទ ដែលមានទេសភាពស្រស់បំព្រង រួមជាមួយនឹងការអភិរក្សហេដ្ឋារចនា
សម្ព័ន្ធបានល្អគឺ Huizhou។ តំបន់នេះគឺពិតជាមានភាពល្បីល្បាញនៅប្រទេសចិន។
អ្វីដែលធ្វើឲ្យតំបន់នេះមានភាពទាក់ទាញពីសំណាក់ភ្ញៀវទេសចរ គឺទេសភាព និង
រចនាបទស្ថាបត្យកម្មដែលខុសពីជនបទដទៃ។ រចនាបទប្លែកៗទាំងនោះមានដូចជា
អគារភ្លោះដែលការពារភ្លើងឆេះ ដំបូលផ្ទះពណ៌ខ្មៅដែលដែលសង់ជាជំរាល ងាយ
ស្រួលដល់អ្នកភូមិក្នុងការប្រមូលទឹកភ្លៀង និងការរចនាបង្អួចផ្ទះមានភាពតូចចង្អៀត
សំរាប់ការពារចោរលួច និងសំរាប់ការពារភរិយាពីការលួចចេញទៅមានសហាយ។
ភ្ញៀវទេសចរអាចមកកំសាន្តមើលការសំដែងហ៊ី មើលរូបនាគបុរាណនិងទិដ្ឋភាពស្រស់
បំព្រងរបស់ដើមឈើ និងផ្កាភ្ញីទាំងឡាយអមនៅតាមផ្លូវទៀតផង៕
ដោយ៖ តុលា
ប្រភព៖ bbc