ប្រទេស Croatia គឺជាប្រទេសដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុបដែលទើបតែទទួលបានឯករាជ្យ
 នៅក្នុងឆ្នាំ ១៩៩១។ ទោះជាយ៉ាងណាក្តី ប្រទេសនេះក៏មានសក្តានុពលផ្នែក ទេសចរណ៍
 ផងដែរ។ យើងខ្ញុំសូមណែនាំភ្ញៀវទេសចរទាំងឡាយ ទៅកំសាន្តនៅកំពង់ផែ Zardar ដែល
 មានកន្លែងកំសាន្តម៉្យាងឈ្មោះថា The Greeting to the Sun។
The Greeting to the Sun គឺជាផ្ទាំង solar ដ៏ធំមួយផ្ទាំងដែលតំល៉ើងដោយវិស្វករសញ្ជាតិ
 Croatia ឈ្មោះ Nikola Bašić ។ ផ្ទាំង solar នេះស្រូបថាមពលពន្លឺព្រះអាទិត្យនៅពេលថ្ងៃ
 និងបញ្ចេញពន្លឺនៅពេលយប់ដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់។
ដោយឡែក ក៏មានឧបករណ៍ភ្លេងម៉្យាងដែលដើរខ្យល់បក់ កំដរអារម្មណ៍លោកអ្នកក្នុងពេល
 រាត្រីជាមួយផ្ទាំងពន្លឺ  solar ដ៏ស្រស់ស្អាតនេះផងដែរ៕
ដោយ៖ មិនា
ប្រភព៖ bbc