CamNews

ជីវិតរស់នៅ 

ការិយាល័យបែបណា ទើបផ្តល់ផាសុខភាព ដល់បុគ្គលិកអ្នក?

ការរចនាក្នុងការិយាល័យឲ្យមានផាសុខភាព និងសោភណ្ឌភាព គឺមានសារសំខាន់បំផុត ពីព្រោះ វា ផ្តល់ នូវបរិយាកាសការងារដ៏ល្អសម្រាប់បុគ្គលិក នឹងបង្កើនគុណភាពនៃសង្វាក់ការងារផងដែរ ក្រុម​ ហ៊ុនមួយចំនួន    មិន បាន គិតដល់ការរចនាក្នុងអាគារការិយាល័យនោះឡើយ ដែលជាហេតុ ធ្វើឲ្យ សង្វាក់   ការងារ ក៏ដូចជា បុគ្គលិករបស់ពួកគេមិនអាចប្រកួតប្រជែងជាមួយនិងក្រុមហ៊ុនដទៃទៀត បាន។

តើគួរ   ជ្រើសរើស  ការិយាល័យបែបណាដើម្បីឲ្យក្រុមហ៊ុន ក៏ដូចជាបុគ្គលិកមាន ការប្រកួតប្រជែង ខ្ពស់?

អ្នកជំនាញផ្នែករចនាខាង  ក្នុង ការិយាល័យ មកពី ក្រុមហ៊ុន ហ្វូលហោស៍ (FullHouse) នឹងផ្តល់នូវ គន្លឹះ៤យ៉ាងដល់ក្រុមហ៊ុន ដែលមានបំណង  ជូលអាគារការិយាល័យសម្រាប់អាជីវកម្ម​​នឹង ផ្តល់ ឲ្យ បុគ្គលិករបស់ខ្លូនមានផាសុខភាពនិងបរិយាកាសការងារល្អៗ។


ទី១. គម្រោងនៃទីតាំងការិយាល័យ
លោកអ្នកត្រូវប្រាកដថាការិយាល័យ  ដែលអ្នក  ជ្រើសរើសមានទំហំសមរម្យល្អជាមួយនិងទីធ្លាធំទូ លាយក្នុងការិយាល័យ។ អ្នក ក៏ ត្រូវ  ពិចារណាទៅលើទីតាំងស្ងប់ស្ងាត់សម្រាប់ការងារដូចជា បន្ទប់ ប្រជុំ និងកន្លែងជួបជុំរបស់បុគ្គលិកផងដែរ    ។ ​​ មួយ  វិញទៀត អ្នកត្រូវប្រាកដថាបុគ្គលិកគ្រប់ផ្នែក ទាំងអស់ អាចប្រើប្រាស់សម្ហារៈ  ការិយាល័យ  ក្នុង ទី តាំងណាមួយបានដោយស្រួលទាំងអស់គ្នា។ កត្តាទាំងអស់នេះវាជួយឲ្យអាជីវកម្មរបស់លោកអ្នកមានប្រសិទ្ធិភាពខ្ពស់។

ទី២. កាត់បន្ថយសម្លេងរំខានក្នុងការិយាល័យ
សម្លេងរំខានក៏ជាកត្តាដែលធ្វើឲ្យ   បរិយាកាសការងារប្រព្រឹត្ត ទៅមិនរលូននោះទេ ដូច្នេះលោកអ្នក ត្រូវស្វែងរកមធ្យោបាយ   នៃកាត់  បន្ថយសម្លេង ដូចជាបង្កើតកន្លែងជួបជុំនៅឆ្ងាយពីកន្លែងការងារ ម្យ៉ាងទៀតបន្ទប់ប្រជុំត្រូវតែនៅឲ្យ    ឆ្ងាយពី  ទីតាំង ធ្វើការរួមហើយគួរតែមានទ្វារផងដែរដើម្បីកាត់ បន្ថយ កម្រិតសម្លេង។ បើសិនជាទីតាំងការិយាល័យមានភាពតូចចង្អៀត អ្នកត្រូវ ពិចារណាទៅលើ ប្រព័ន្ធ គ្រប់គ្រងសម្លេងដើម្បីកាត់បន្ថយសម្លេងពីបន្ទប់ប្រជុំ។ មួយវិញទៀត សម្ហារៈដែលប្រើរួមគ្នា ដូចជា ម៉ាស៊ីន ថត    ចំលងឯកសារ ម៉ាស៊ីន Printer  គួរតែដាក់ឲ្យឆ្ងាយពី ទីតាំងការងារ ដែលស្ងប់ ស្ងាត់ កត្តាផ្សេងៗទៀត   ដើម្បី  ជួយកាត់បន្ថយ    សម្លេងមានដូចជា  កំរាលព្រំ ទយោពិដានស្រូប សម្លេង និងវាំងននសម្រាប់បិទបង្អួច។

ទី៣.​ ពណ៌និងពន្លឺ
ជាទូទៅពន្លឺនិងពណ៌នឹងបង្កើតនូវអារម្មណ៏    ល្អមួយ ចំពោះកន្លែងការងារ ពីព្រោះវាបានបង្ហាញថា ពណ៌មានឥទ្ធិពលទៅលើអារម្មណ៍របស់បុគ្គល    ម្នាក់ៗ ដូច្នេះការចាប់យកពណ៌ដែលត្រឹមត្រូវមួយ សម្រាប់ទីតាំងការិយាល័យក៏ជួយកាត់បន្ថយនូវ  កំរិតនៃភាពធុញថប់ផងដែរ ម្យ៉ាងវិញទៀត វាជួយ លើកទឹកចិត្តឲ្យមានគំនិតច្នៃប្រឌិត ដើម្បីឲ្យ សង្វាក់ការងារ ​​ទទួលបានលទ្ធផលល្អ។ ពន្លឺក៏ជាកត្តា មួយផងដែរ ដើម្បីចូលរួមចំណែកផ្តល់នូវសុខមាលភាពផ្លូវកាយ  នៅក្នុងការិយាល័យ។ ដូចនេះការ បញ្ចូល រវាងពន្លឺដោយប្រយោល និងមិនប្រយោលនឹងផ្តល់   ឲ្យការិយាល័យ របស់លោកអ្នកនូវពន្លឺ ស្រទន់គ្រប់កន្លែងទាំងអស់ ហើយ  វាក៏ជួយ  កាត់បន្ថយពន្លឺដែលចាំងមកពីខាងក្រៅផងដែរ​ ដូច្នេះ ចូររៀបចំ ការិយាល័យរបស់លោកអ្នកជាមួយនិងពន្លឺដ៏ល្អបំផុត​សម្រាប់សុខភាពផ្លូវភ្នែក និង បរិយា កាសការងារល្អ។

ទី៤.​សម្ហារៈគ្រឿងលំអការិយាល័យ

ជាការពិតណាស់សម្ហារៈការិយាល័យគឺវា មាន  ភាព ស្មុគស្មាញត្រូវតែមានការរចនាឲ្យបានម៉ត់ចត់ អ្នកត្រូវតែត្រួតពិនិត្យពីកន្លែងការងារជាមួយប្រភេទសម្ហារៈដែលលោកអ្នកត្រូវការបំពាក់ក្នុងការិយាល័យរបស់អ្នក បើមិនដូច្នោះទេ សម្ហារៈទាំងអស់នោះ   អាចធ្វើឲ្យចង្អៀត ពីព្រោះថាតម្រូវការសម្ហារៈរបស់ បុគ្គលិក ខុសៗគ្នា។​ សម្ហារៈការិយាល័យត្រូវតែរចនាឡើង   ដើម្បី  ផ្តល់ភាពងាយស្រួល សុវត្ថិភាព និងមាន គុណសម្បត្តិល្អ​ ដើម្បីចៀសវាងពី  គ្រោះថ្នាក់ជាយថាហេតុណាមួយ។​ ​បុគ្គលិកនឹងមានអារម្មណ៏ថា មានផាសុខភាព សង្វាក់ការងាររលូន បើសិនជាការងារនោះ  មិនមានការប្រថុយ ប្រថាន និងគ្រោះ ថ្នាក់ ដល់ពួកគេ។

អំពីក្រុមហ៊ុន ហ្វូលហោស៍
ក្រុមហ៊ុន ហ្វូល ហោស៍ បង្កើត  ឡើង  នៅ   ឆ្នាំ ២០១២ ដើម្បីឆ្លើយតបតែមួយគត់ទៅនិងតម្រូវ ការ អ្នកសាងសង់ អ្នកចេញប្លង់ អ្នករចនាផ្នែកខាងក្នុង   សហគ្រិនម៉ៅការ អ្នកអាជីពផ្នែកអចលនទ្រព្យ និងអ្នកជំនួញផ្សេងៗទៀត។ ក្នុងគោលការណ៏មួយ ដើម្បីបង្កើតបរិយាកាសការងារ  និងការរស់នៅ ឲ្យមានសុភមង្គល​និងភាពស្រស់ស្រាយ​  ហើយក្រុមហ៊ុន  ហ្វូលហោស៏កំពុងតែធ្វើការ យ៉ាងសកម្ម គ្រប់ ទិដ្ឋភាពទាំងអស់ទៅលើផ្នែកគេហដ្ឋាន និងសម្ហារៈការិយាល័យ។

ក្រុមការងាររបស់យើងកំពុងបន្តសម្លឹងមើលនូវមធ្យោយ  បាយនិងឱកាសថ្មីៗ  ជាច្រើនទៀត ដើម្បី ធ្វើឲ្យប្រសើរឡើង ទាំងសង្វាក់ផលិតកម្ម  ផលិតផល និង សេវាកម្ម ព្រោះវាជាស្នូលដ៏សំខាន់របស់ ហ្វូលហោស៏។ យើងសូមធានាថា លោកអ្នកនិងទទួលបាននូវ តម្លៃដ៏ល្អឥត ខ្ចោះ ព្រមជា មួយ និង គុណភាពផលិតផលដែលជឿទុកចិត្តនិងមានការតាំងចិត្ត និង វិជ្ជាជីវៈខ្ពស់។

 ដោយ៖ សុខ ចាន់


Tags: Anana Mekongnet Full house Camnews Sun city