ភ្នំពេញ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៥--សេដ្ឋកិច្ចប្រទេសកម្ពុជាកើនឡើងយ៉ាងស្រួចស្រាល់ក្នុង រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ការវិនិយោគទៅលើ វិស័យអចលនទ្រព្យ ផ្សារទំនើប និងអាជីវកម្មទាំងខ្នាតតូច និងមធ្យមជាច្រើន បាននឹងកំពុងរីកដុះដាលយ៉ាងឆាប់រហ័សផងដែរ ប៉ុន្តែអាជីវកម្មដែលទទួលបានភាពជោគជ័យ ព្រមជាមួយនិងប្រាក់ចំណូលជាវិជ្ជមានប្រចាំឆ្នាំ គួប្បីត្រូវតែយល់ដឹង នឹង យកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះសន្តិសុខ សុវត្ថិភាព អតិថិជន ធនធាន ទ្រព្យសម្បត្តិ និងបុគ្គលិកឲ្យបានល្អបំផុត។
ថ្ងៃនេះយើងសូមលើកយក ប្រព័ន្ធបច្ចេកវិទ្យា សន្តិសុខ សុវត្ថិភាព ៥ប្រភេទ ដ៏រឹងមាំ និងសុវត្ថិភាពបំផុតសម្រាប់អាជីវកម្ម របស់លោកអ្នក។ ប្រព័ន្ធសុវត្ថិភាពទាំងអស់នេះនឹងជួយឲ្យការ
វិនិយោគឬអាជីវកម្មរបស់លោកអ្នកទទួលបាននូវការការពារ នឹងទប់ទល់ទៅនិងការបាត់បង់សម្ភារៈរបស់បុគ្គលិក និងអតិថិជន៖
១. កាមេរ៉ាវីដេអូ សុវត្ថិភាព ( Video Surveillance)
ប្រព័ន្ធកាមេរ៉ាវីដេអូ សុវត្ថិភាពដែលរួមមាន ប្រភេទជា Analog, Thermal និងប្រើដោយ IP គឺជាប្រភេទកាមេរ៉ា ផ្តល់សុវត្ថិភាពនិងសន្តិសុខដ៏មានប្រសិទ្ធិភាពបំផុត ចំពោះក្រុមហ៊ុន សហគ្រាស ឬក៏អាជីវកម្មរបស់លោកអ្នក។ វាធានាបានជាអតិបរិមាពីសុវត្ថិភាពទាំងអតិថិជន និងទ្រព្យសម្បត្តិរបស់លោកអ្នក។ CCTV សន្សំសំចៃខ្ពស់ ទៅលើការចំណាយផ្សេងៗ ពីព្រោះវា
មាន បច្ចេកវិទ្យាខ្ពស់បំផុតសម្រាប់រក្សាសុវត្ថិភាពបុគ្គលិកនិងអតិថិជន។ ប្រភេទកាមេរ៉ាទាំងអស់នេះ ផ្តល់ព័ត៌មាននិងទីតាំងដ៏ជាក់លាក់បំផុត នឹងអាចផ្លាស់ប្តូរពីតាំងមួយ ទៅទីតាំង
ផ្សេងៗទៀត។ វាថតរាល់សកម្មភាព ទាក់ទងនិង ចោរកម្ម ការបន្លំ ពីបុគ្គលិក ឬក៏ពីអតិថិជនខិលខួច។ មិនតែប៉ុណ្ណោះវាក៏អាចគ្រប់គ្រងច្រកចេញចូល របស់ក្រុមហ៊ុន អាជីវកម្មលោកអ្នកដ៏មានប្រសិទ្ធិភាពផងដែរ។
២. ប្រព័ន្ធគ្រប់គ្រងច្រកចេញចូល (Access Control)
ប្រព័ន្ធគ្រប់គ្រងច្រកចេញចូល(Access Control )គឺជាជម្រើសដ៏ល្អបំផុតដើម្បីការពារសុវត្ថិភាព ច្រកចេញចូល ទៅកាន់ទីតាំង និងទីកន្លែងសំខាន់ៗផ្សេងៗនៃទីតាំងអាជីវកម្ម ក្រុមហ៊ុន សហគ្រាស ផ្សារទំនើប នានា ។ ប្រព័ន្ធគ្រប់គ្រងច្រកចេញចូល មិនត្រឹមតែជួយការពារ
ឯកសារ សម្ភារៈ និងសន្តិសុខសុវត្ថិភាពផ្សេងៗក្នុងទីតាំងអាជីវកម្មរបស់លោកអ្នកប៉ុណ្ណោះទេ វាថែមទាំងជួយកាត់បន្ថយនូវហានិភ័យខ្ពស់ពីការរំខាននៅក្នុងកន្លែងការងារនិងទីតាំងអាជីវកម្មរបស់លោកអ្នក ព្រមទាំងជួយការពារបុគ្គលិក និងអតិថិជន ចំពោះការចេញចូលកន្លែងការងារឬទីតាំងអាជីវកម្មរបស់លោកអ្នកដោយមិនមានការអនុញាតផងដែរ។
៣ ប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងប្រាក់បៀរវត្តរ៏ ( Payroll System)
យើងដឹងថាក្រុមហ៊ុន អាជីវកម្មរបស់លោកអ្នកពិតជាជួបនូវផលលំបាកជាច្រើនចំពោះការគ្រប់គ្រងបុគ្គលិក ប្រាក់បៀរវត្តរ៏ និងបញ្ហាពីសុវត្ថិភាពផ្សេងៗទាក់ទងនិងប្រាក់ខែរបស់
បុគ្គលិក។ ជម្រើសដ៏វៃឆ្លាតបំផុត ដើម្បីជួយសម្រាលផលលំបាកទាំងអស់នោះ យើងសូមណែនាំលោកអ្នកនូវប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងប្រាក់បៀរវត្តរ៏បុគ្គលិក(Payroll System)។ ប្រព័ន្ធមួយនេះ មានមុខងារ ច្រើនជាងការគណនាប្រាក់បៀវត្សន៏ និង ព្រីន បញ្ជីប្រាក់ខែនោះទៅទៀត។ វាផ្តល់អ្នកប្រើប្រាស់ នូវការគ្រប់គ្រងការចំណាយរបស់ក្រុមហ៊ុនទៅលើការងាររបស់បុគ្គលិក។ ជាងនេះទៅទៀត វាក៏ជួយដល់ផ្នែកធនធានមនុស្សឲ្យដំណើរការបានយ៉ាងរលូនផងដែរ។ ប្រព័ន្ធដ៏ទំនើបមួយនេះនឹងគណនា ប្រាក់បៀរវត្តរ៏ អត្រាកាត់ពន្ធជូនរដ្ឋ សេវាធានារាប់រងសុខភាព និងសេវាផ្សេងៗទៀតរបស់បុគ្គលិកម្នាក់ៗប្រចាំខែនីមួយៗ បានយ៉ាងជាក់លាក់ មិនតែប៉ុណ្ណោះវាផ្តល់អ្នកប្រើប្រាស់នូវការគ្រប់គ្រងដ៏ល្អទៅនិងទិន្និន័យផ្សេងៗ ព្រមទាំងកាត់បន្ថយពេលវេលាលើការគណនា បានយ៉ាងរហ័ស។
៤ ប្រព័ន្ធគ្រប់គ្រងចំណតយានយន្ត( Car Parking System )
បញ្ហាបាត់បង់សម្ភារៈផ្សេងៗដូចជា ការបាត់បង់រថយន្ត ម៉ូតូ របស់បុគ្គលិក និងអតិថិជនតែងតែកើតមានជារឿយៗនៅតាមបណ្តា ចំណតយានយន្តមួយចំនួននៅក្នុងរាជធានីភ្នំពេញ ក៏ប៉ុន្តែបញ្ហាទាំងអស់នោះមិនពិបាកក្នុងការគ្រប់គ្រងនោះទេ បើសិនជាចំណត់យានយន្តលោកអ្នកបំពាក់ប្រព័ន្ធគ្រប់គ្រងចំណតយានយន្ត។ ប្រព័ន្ធគ្រប់គ្រងចំណតយានយន្តមួយនេះ និងជួយឲ្យទ្រព្យសម្បត្តិរបស់ បុគ្គលិក អតិថិជនរបស់លោកអ្នកមានសុវត្ថិភាព នឹងផ្តល់ អ្នកប្រើប្រាស់យានយន្តនូវភាពងាយស្រួលក្នុងការប្រើប្រាស់ចំណត ជាពិសេសចំណតក្នុងផ្សារទំនើប និងក្រុមហ៊ុន អាជីវកម្មផ្សេងៗដែលស្ថិតនៅទីប្រជុំជន។ ប្រព័ន្ធគ្រប់គ្រងចំណតយានយន្ត ជួយសន្សំសំចៃពេលវេលា ប្រាក់កាក់ ហើយនឹងបង្កភាពងាយស្រួល និងកាត់បន្ថយភាពនឿយហត់ក្នុងការរកចំណត។ វានឹងផ្តល់ដំណឹងពីភាពមិនប្រក្រតីក្នុងចំណត ចំពោះបញ្ហា
ផ្សេងៗ។
៥ ប្រព័ន្ធគ្រប់គ្រងការចេញចូលរបស់អតិថិជន ( Visitor Management System)
គ្រប់ក្រុមហ៊ុន ផ្សារទំនើប ឬក៏អាជីវកម្មទាំងអស់ តែងតែផ្តល់តម្លៃដល់អតិថិជនថាជា សេ្តច ដូច្នេះរាល់តម្លៃ ទីតាំង សម្ហារៈ នានាត្រូវបានរៀបចំប្រកដដោយភាពទាក់ទាញ ដើម្បីបម្រើដល់អតិថិជន ក្នុងន័យមួយគឺចង់ឲ្យមានអតិថិជនចេញចូលឲ្យបានច្រើនក្នុងហាង ក្រុមហ៊ុនអាជីវកម្មរបស់ពួកគេ។ យ៉ាងណាមិញ សុវត្ថិភាព អតិថិជន សម្ហារៈ របស់អ្នក ក៏ដូចជា សម្ហារៈរបស់អតិថិជនក៏ត្រូវបានការពារដោយយកចិត្តទុកដាក់ផងដែរ។ ក្រុមហ៊ុន សហគ្រាស ផ្សារទំនើប និងអាជីវកម្ម ដែលគិតគូពីសុវត្ថិភាពទាំងអស់នោះគួរតែមាន ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអតិថិជន។ ប្រព័ន្ធបច្ចេកវិទ្យាប្រភេទនេះ គឺតាមដានរាល់ការចេញ ចូលរបស់អតិថិជន ឬភ្ញៀវដែលចូលមកកាន់ក្រុមហ៊ុន និងទីតាំងអាជីវកម្មរបស់លោកអ្នក។ ជាមួយនិងប្រព័ន្ធទំនើបនេះ លោកអ្នកមានសមត្ថភាពក្នុងការពន្លឿននូវដំណើរការចុះឈ្មោះ កំណត់គោលដៅអតិថិជនណាមួយដែលស្ថិតនៅក្នុងក្រុមហ៊ុន នឹងផ្តល់ដំណឹង ចំពោះភ្ញៀវដែលមានចេតនាក្នុងកន្លែងហាមឃាត់។ ប្រព័ន្ធដែលបំពាក់ឡើងជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់មួយនេះ នឹង ពង្រឹងសន្តិសុខ សុវត្ថិភាពនៅក្នុងក្រុមហ៊ុន នឹងនាំមកនូវអារម្មណ៏សុខសុវត្ថិភាពចំពោះបុគ្គលិក និងភ្ញៀវរបស់លោកអ្នក នឹងបង្ហាញពីការយកចិត្តដាក់ដ៏អស្ចារ្យដល់អតិថិជន និងធ្វើឲ្យប្រសើរឡើងនូវមុខមាត់ក្រុមហ៊ុនផងដែរ។
ដោយ សុខ ចាន់, ក្រុមហ៊ុន មេគង្គណិត