CamNews

កុំព្យូទ័រ 

AnAnA Computer ប្រារព្ធខួប ២០ឆ្នាំ នៃការវិនិយោគ លើទីផ្សារ ព័ត៌មានវិទ្យា និងវិស័យ ICT

ព័ត៌មានបច្ចេកវិទ្យា ៖ ក្រុមហ៊ុន អាណាណា​កុំព្យូទ័រ​ (AnAnA Computer)គឺជា​ក្រុមហ៊ុនបម្រើ សេវា​បច្ចេក​​ វិទ្យា​ IT និង  ICT ដែល​ប្រកប​ដោយ​ វិជ្ជាជីវៈ​នាំ​មុខ​គេ​ក្នុង​ប្រទេសកម្ពុជា បាន​ប្រារព្ធ​ខួបទី ​២០ឆ្នាំ ​របស់ ខ្លួន​នាពេលថ្មីៗនេះ​។

នៅក្នុងដំណើរការរយះពេល ២០   ឆ្នាំចុង   ក្រោយ នេះ តើការវិត្តន៏ និងការរីកចំរើនរបស់ក្រុមហ៊ុន បម្រើ សេវា បច្ចេកវិទ្យា​ IT និង  ICT ដ៏ធំ មួយនេះមាន    សន្ទុះបែបណា យើងនឹងជួបសម្ភាសន៏ជាមួយ លោក ស្រៀង ទីតូ អគ្គនាយក នៃក្រុមហ៊ុន អាណា​ណាកុំព្យូទ័រ ​អំពីការវិត្តន៏នេះដូចខាងក្រោម៖


១. តើលោកអាចជម្រាបត្រួសៗបានទេ អំពីប្រវត្តិរបស់ក្រុមហ៊ុន អាណាណា កុំព្យូទ័រ (AnAnA Computer)?

ក្រុមហ៊ុន អាណាណា កុំព្យូទ័រ (AnAnA  Computer)  បាន បង្កើតឡើងក្នុងឆ្នាំ ១៩៩៥។ វាគឺជាហាង ផ្គត់ ផ្គង់នូវ សម្ហារៈនិង ផលិតផល ព័ត៌មានវិទ្យាមុនគេបង្អស់  នៅក្នុងប្រទេសកម្ពុជា ដែលមានបុគ្គលិក តិច ជាង​១០នាក់ប៉ុណ្ណោះ។ កាលពីមុនវាជាមជ្ឍមណ្ឌល អាណាណា   កុំព្យូទ័រ   (AnAnA computer Center)  ប៉ុន្តែនូវពេលដែលមានការ​គាំទ្រកាន់តែច្រើនឡើងពី   សំណាក់អតិថិជនជាតិនិងអន្តរជាតិ ទើប មជ្ឍម ណ្ឌល អាណាណា ប្រែក្លាយទៅជាក្រុមហ៊ុនបម្រើសេវាបច្ចេកវិទ្យា​ IT     និង  ICTធំ និងរឹងមាំជាងគេនៅ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលមានបុគ្គលិកសរុបជិត១០០នាក់។ មួយវិញទៀតដោយការ វិនិយោគយ៉ា ង  ពេញ  ទំហឹង និង    បទពិសោធន៏យូរឆ្នាំក្នុងវិស័យព័ត៌មានវិទ្យា និង ICT ទើបក្រុមហ៊ុន អាណាណា​ កុំព្យូទ័រ (AnAnA Computer) មាន ក្រុមហ៊ុន  អន្តរជាតិជាច្រើន ផ្តល់សិទ្ធិ លើការផ្គត់ផ្គង់នឹង ចែកចាយ បច្ចេកវិទ្យា ផលិតផលព័ត៌មានវិទ្យា និង​សេវាកម្មទំនើបៗជាច្រើនទៀត។

ក្រុមហ៊ុនទាំងអស់នោះមានដូចជា ក្រុមហ៊ុន Dell, Schneider Electric, MikroTik,    HP, IBM, UBiQuiti, VIVOTEK, SONICWALL, Avira, Emerson, Logitech, TeamNisca, Verbatim,   Power Tree, HIP និង KEDACOM ។ មិនតែប៉ុណ្ណោះ យើងក៏មានក្រុមហ៊ុនអន្តរជាតិជា ដៃ គូមួយចំនួន   ទៀត ផង ដែរ ដូចជា CISCO, APC, Polycom ជាដើម។

២.​ តើកត្តាអ្វីដែលធ្វើឲ្យលោក ចាប់ផ្តើមអាជីវកម្ម ទៅលើផលិតផល និងសម្ហារៈព័ត៌មានវិទ្យា? ហើយផលិតផល ព័ត៌មានវិទ្យា និងអេឡិចត្រូនិច    ប្រភេទអ្វីដែលលោក កំពុងបម្រើសេវាកម្ម ជូនអតិថិជន?

យើងមើលឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៏ ដូច្នេះចំណេះដឹងផ្នែក បច្ចេកវិទ្យា របស់ ប្រជាពលរដ្ឋខ្មែរ គឺនៅមានកំរិតនៅឡើយ។ យើងចង់ឲ្យកូនខ្មែរទាំងអស់  យល់ ដឹងឲ្យកាន់តែច្រើន ទៅ លើផ្នែក ព័ត៌មានវិទ្យា (IT) និង ផ្នែក ICT ដើម្បីឲ្យពួកគេមានការប្រកួតប្រជែងជាមួយនិងបណ្តាប្រទេស ផ្សេងៗនៅអាស៊ី ក៏ដូចជាពិភពលោកផងដែរ។​ មួយវិញទៀត យើងយល់ឃើញថាប្រទេសដែលមានការ អភិវឌ្ឍន៏ខ្លាំង និងជឿនលឿន គឺគេមានធនធាន  មនុស្សគ្រប់គ្រាន់ ហើយធនធានមនុស្សរបស់គេ មាន ចំណេះដឹងខ្ពស់លើផ្នែកព័ត៌មានវិទ្យា អ៊ិនធើណិត និងផ្នែក     ICTផង ដែរ ដូច្នេះបានជាយើង ចាប់ផ្តើម អាជីវ កម្ម មួយនេះ។  សព្វថ្ងៃនេះ ក្រុមហ៊ុន អាណា ណាកុំព្យូទ័រផ្តល់សេវាកម្មជាច្រើនជូនដល់អតិថិជន ដែលមានដូចជា ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព​គ្រប់ប្រភេទ បច្ចកវិទ្យាកុំព្យូទ័រថ្មី គ្រឿង  បន្លាស់ ថ្មីៗ សម្ហារះ អេឡិចត្រូនិចគ្រប់ធន និងគ្រប់ប្រភេទ ប្រព័ន្ធនិងបច្ចេកវិទ្យា គ្រប់គ្រងទិន្នន័យ ហើយថ្មីៗនេះ ក្រុមហ៊ុន បានណែនាំនូវ   ផលិតផល IT ថ្មីៗរបស់ខ្លួន  មួយ ទៀត គឺ Super Power Rack។​  គោលបំណងមួយដ៏ ចំបង របស់ក្រុមហ៊ុន អាណា ណាកុំព្យូទ័រ គឺផ្តល់ទាំងទំនុកចិត្ត និងគុណភាពដល់អតិថិជន ដើម្បី សាង នូវដៃគូដ៏យូរអង្វែង និងជួយឲ្យជំនួញរបស់អតិថិជនបន្ថែមនូវសក្តានុពលខ្ពស់ ដោយបញ្ចូល ទាំង គុណ ភាព សេវាកម្ម  ភាពច្នៃប្រឌិតផ្នែកទីផ្សារ តម្លៃប្រគួតប្រជែង និងការចំណាយសន្សំសំចៃខ្ពស់។

៣.​ តើនរណាជាអតិថិជនទិសដៅ ឬជាផ្នែកមួយនៃទីផ្សារជាក់លាក់របស់លោក?

ក្រុមហ៊ុន អាណា ណា​ កុំព្យូទ័រ  ស្វះ ស្វែង ជានិច្ចដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និង  ជឿ ទុកចិត្ត ជូនដល់អតិថិជន។ ហេតុដូចនេះ គ្រប់អតិថិជនទាំងអស់សុទ្ធ តែជា  អតិថិជន គោលដៅ របស់ យើង។ មិនថាតែ ក្រុមហ៊ុន សហគ្រាសធុនតូច មធ្យម អង្គការ ធានាគារ​ សាលារៀន សាកលវិទ្យាល័យ មន្ទីពេទ្យ  អាជីវកម្ម តូច ធំ គឺយើងបំរើសេវាកម្មជូនទាំងអស់ ។ ជាក់ស្តែងយើង   មាន  សាល  ពិព័រណ៏ សម្ហារៈ ផលិតផល សម្រាប់អតិថិជនដែលមានតម្រូវការអេឡិចត្រូនិចនិងបច្ចេកវិទ្យា IT ផ្ទាល់ខ្លូន គ្រប់ ប្រភេទ ពួកគាត់អាចរកជាវបាននូវក្រុមហ៊ុនអាណាណា កុំព្យូទ័រ។ ដោយឡែក ចំពោះ  អតិថិជនជាដៃគូ ទាំងតូចនិងធំ ដែលមានតម្រូវការផ្នែកអេឡិចត្រូនិចធំៗ និងប្រព័ន្ធបច្ចេកវិទ្យា  សុវត្ថិភាព ផ្សេងៗយើង ក៏មានភ្នាក់ងារលក់ដើម្បីចុះធ្វើការពិគ្រោះយោបល់ជាមួយនិងពួកគាត់ផងដែរ   ។   កត្តា  ទាំងអស់នេះ ហើយ ដែលយើងសម្លឹងឃើញថា អតិថិជនរបស់​ ក្រុមហ៊ុន អាណា ណា   កុំព្យូទ័រ   បានកើនឡើងគួរឲ្យ កត់សម្គាល់ ក្នុងរយះពេល២០ឆ្នាំរបស់ខ្លួនក្នុងប្រវត្តិសាស្រ្ត។

៤. តើក្នុងរយះពេល២០ឆ្នាំចុងក្រោយនេះក្រោយពីការកកើតនូវក្រុមហ៊ុន  អាណា ណា កុំព្យូទ័រ(AnAnA Computer)  តើលោកមើលឃើញពីភាពខុសប្លែកគ្នាបែបណា? និងសម្រេចបានផ្លែផ្កាអ្វីខ្លះ?

ដូចដែលបានជម្រាបពីដើមមក ក្នុងរយះពេលជាង ២០ឆ្នាំនេះ យើងមើលឃើញពីភាពខុសប្លែកគ្នាគួរឲ្យ កត់សម្គាល់    ។ តួយ៉ាង  ក្រុមហ៊ុន អាណា​ណា បានពង្រីខ្លួនពីបុគ្គលិក តិចជាង​១០នាក់ រហូតដល់ជិត ១០០ នាក់។  យើងក៏កត់សម្គាល់ឃើញដែរថា មានអតិថិជនជាច្រើនទាំងជាតិ និងអន្តរជាតិផ្តល់ការជឿ ទុក ចិត្តលើក្រុមហ៊ុន អាណា ណា។ មួយវិញទៀត មានក្រុមហ៊ុនអន្តរជាតិដែលមានម៉ាកល្បីៗ ជាច្រើន បាន ផ្តល់ទំនុក ចិត្តធ្វើជាដៃគូជំនួញជាមួយ  និងក្រុមហ៊ុន អាណា ណា​ ទាំងអស់នេះគឺបង្ហាញឲ្យឃើញ ពីសន្ទុះនិងភាព  ខុសប្លែកគ្នារវាង   ប្រ មាណ ២០ឆ្នាំមុន  ។ ជាលទ្ធផលក្នុងប្រមាណជា ២០ ឆ្នាំមកនេះ យើងបានផ្តោតយ៉ាងចំបងទៅលើអតិថិជន នឹងផ្តល់ឲ្យអតិថិជនរ​បស់យើងនូវសេវាកម្មដ៏ជឿជាក់មួយ។ យើងនឹងបន្តផ្តល់ការយកចិត្តទុក ដាក់  ដល់អតិថិជនបន្ថែម ទៀត ក្នុង  នាមជាអ្នកផ្គត់ផ្គង់។ ក្រុមហ៊ុន  អាណា ណា កុំព្យូទ័រ (AnAnA Computer) កំពុងតែបង្កើតនូវបណ្តាញសម្រាប់សង្គមនិង ជំនួញនាពេល អនាគត ហើយ កំពុងបម្រើនូវតម្រូវការ និងក្តីរំពឹងទុករបស់អតិថិជន ដោយផ្តល់នូវបច្ចេកវិទ្យាដ៏ល្អ នៅ ក្នុង ប្រទេសកម្ពុជា។ យើងផ្តល់គុណតម្លៃដល់អតិថិជនដោយធានាថា​ អាជីវកម្មរបស់អតិថិជននៅថ្ងៃ នេះ និងនាពេលអនាគត មានភាពរីកចំរើន និងដុះដាលដាលជាលំដាប់។​ ២០ឆ្នាំកន្លងមកនេះ គឺជាដំ ណើរមួយដ៏អស្ចារ្យ។ ខ្ញុំពិតជាសង្ឃឹមយ៉ាងមុតមាំថាពីមួយឆ្នាំទៅមួយឆ្នាំ AnAnA Computer នឹងប្រឹង ប្រែង ឲ្យអស់ពីកំលាំងកាយចិត្តក្នុងការផ្តល់នូវគុណតម្លៃ សេវាកម្ម បច្ចេកវិទ្យាថ្មីៗ​ទំនើបៗ ជូនដល់ អតិថិជន។

៥.​​​​​ តើកំឡុងពេល ២០ឆ្នាំមកនេះ ក្រុមហ៊ុនអាណា ណា កុំព្យូទ័រ បានចូលរួមជាមួយនិង សង្គម បានយ៉ាងដូចម្តេចខ្លះ?

ជាក្រុមហ៊ុនផ្គតផ្គង់បរិក្ខារបច្ចេកវិទ្យា IT និងវិស័យ ICT យើងមិនភ្លេចទេ ពីទំនូលខុសត្រូវក្នុងសង្គម​ ដោយតបទៅនិង​បេសកម្ម និងទស្សនវិស័យរបស់យើង បរិស្ថាន សង្គម និងក្រុមហ៊ុនគឺដើរទន្ទឹមគ្នា។ ជាក់ស្តែងយើងបានចូលរួមដាំដើមឈើនៅក្នុងក្រុងព្រះសីហនុ ពិធីចែកអំណោយដល់ជនក្រីក្រនៅ ខេត្តកណ្តាល និងការឧបត្ថម្ភជាសម្ហារៈកុំព្យូទ័រផ្សេងៗទៀតទៅដល់ស្ថាប័នជាតិ អង្គការជាតិ ។ល។​ ហើយយើងនឹងបន្តសកម្មភាពនេះតាមតែអាចធ្វើទៅបាន ដើម្បីចែករំលែកដល់សង្គមជាតិទាំងមូល។

៦. ជាចុងក្រោយ ក្នុងខួបទី​២០ឆ្នាំ របស់ក្រុមហ៊ុនអាណា​ណា លោកមានចំណាប់ អារម្មណ៏បែប ណាដែរ?
ការប្រារពពិធីគំរប់ ២០ឆ្នាំនាពេលនេះគឺជារង្វាន់ដ៏អស្ចារ្យ សម្រាប់  ក្រុមហ៊ុន និងបុគ្គលិក ។   ​ជោគជ័យ និងការឈរជើងដ៏យូរអង្វែងរបស់យើង គឺជាផ្នែកមួយឈានទៅរកទំនើបកម្ម និងបន្តការធ្វើឲ្យប្រសើរ ឡើងនូវសេវាកម្មរបស់យើង។ ក្រុមហ៊ុនបានពង្រីកនូវសេវាកម្មរបស់ខ្លួនបន្ថែម ទៀត ទៅលើវគ្គបណ្តុះ បណ្តាល និងសេវាកម្មពិគ្រោះ យោបល់។ សេវាទាំងអស់នេះបានជួយឲ្យអតិថិជនរៀនអំពីជំនាញ IT ដោយជាក់លាក់និងច្បាស់សម្រាប់សហគ្រាសរបស់ពួកគេ។

ដោយ៖ សុខ​ ចាន់


Tags: Anana Mekongnet Full house Camnews Sun city