CamNews

ប្លែកៗ 

ទន្សាយមួយក្បាល ដុះស្នែងពេញក្បាល ដូចបិសាច (មានវីដេអូ)

ទន្សាយមួយក្បាលមានឈ្មោះថា Frankenstein កំពុងតែទទួលរងនូវមេរោគ ដ៏កម្របានជួបមួយ
បានធ្វើឲ្យក្បាលរបស់វា ដុះនូវស្នែងពណ៌ខ្មៅជាច្រើន ដែលមានប្រវែង វែងខ្លីផ្សេងៗគ្នា។

អ្នកដែលបានឃើញសត្វទន្សាយចម្លែកនេះ គឺពីរនាក់បងប្អូន Gunnar អាយុ ២០ឆ្នាំ និង Zander
Boettcher អាយុ ១៥ឆ្នាំ រស់នៅទីក្រុង Mankato រដ្ឋ Minnesota សហរដ្ឋអាមេរិច។ បន្ទាប់ពីការ
ឆ្លបមើលជាច្រើនថ្ងៃមក Gunnar ក៏បានថតបាននូវរូបភាព វីដេអូ នៃសត្វទន្សាយចម្លែកនេះ ដែល
ត្រូវបានដាក់ឈ្មោះថា Frankenstein។

Frankenstein ត្រូវបានផ្ទុកនូវមេរោគប្រភេទ U (មានកន្ទួលតូចៗ ពេញអណ្តាត) ដ៏កម្រមួយ នៅ
ប្រភេទទន្សាយ (CRPV)។ មេរោគនេះហើយ គឺជាមូលហេតុដែលបណ្តាលឲ្យដុះចេញនូវស្នែង
ពេញក្បាលរបស់ Frankenstein។



ប្រភពបានឲ្យដឹងបន្ថែមថា បណ្តាដុំៗដែលរូបរាងដូចស្នែងនេះ នឹងរីកធំឡើងជារៀងរាល់ថ្ងៃ
ហើយវានឹងជះឥទ្ធិពលមិនល្អដល់សមត្ថភាព ក្នុងការទទួលអាហារ​ ដែលជាលទ្ធផលទៅថ្ងៃ
មុខ វានឹងត្រូវងាប់ដោយសារ ការឃ្លាន។

ទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ K14


Tags: Rabbit grow horns unbelievable strange