ជាមធ្មតាមនុស្សយើងកើតមកមានដៃជើងសមសួនទៅតាមធម្មជាតិដែលបានបង្កើតមក
ប៉ុន្តែមនុស្សខ្លះបែរជាអភ័ព្វ កើតមកមានរូបរាងដូចសត្វដំរីទៅវិញ។ យើងដឹងមកហើយថាសត្វ
ដំរី គឺជាសត្វដែលមានមាឌធំ ហើយមានទំងន់ធ្ងន់រ៉ាប់សិបតោនឯណោះ។ ចុះហេតុអ្វីបាន
ជា មនុស្សពីរនាក់នេះកើតមកមានរូបរាងដូចសត្វដំរីទៅវិញ?
ក្មេងប្រុសមា្នក់នេះជាជនជាតិ អ៊ូហ្គាន់ដា (Uganda ) ដែលមានអាយុទើបតែដប់ឆ្នាំ តែជើងរបស់
គេបានវិវត្តន៍ដូចជើងសត្វដំរីអញ្ចឹង។ នេះវាហាក់ដូចជាគួអោយខ្លាចណាស់ ដែលជើងរបស់
កុមារត្រឹមអាយុដប់ឆ្នាំនេះ ប្រែក្លាយដូចជាជើងសត្វដំរីដូចនេះ។
ចំនែកឯក្មេងស្រីម្នាក់នេះវិញក៏មានរូបរាងមិនខុសពីក្មេងប្រុសខាងលើប៉ុន្មានដែរ ដែលជើង
របស់នាងរីកឡើងធំ ដូចជើងដំរីអញ្ចឹង ហើយនាងក៏មិនអាចរកសំលៀកបំពាក់អោយត្រូវល្មម
នឹងនាងបានឡើយ។ ម្តាយរបស់នាងបានប្រាប់ថា៖ ជើងរបស់កូនស្រីគាត់បានរីកធំឡើងតាំង
ពីនាងអាយុបាន ១៨ខែមកម្លេះប៉ុន្តែដោយសារតែជីវភាពពួកគាត់មានភាពខ្វះខាត ទើបគាត់
ពុំបានជួនកូនស្រីគាត់ទៅមន្ទីទពេទ្យអោយទាន់ពេល។
តាមសម្ដីក្មេងស្រីនោះបានអោយដឹងដែរថា៖ ការដែលមានអាការៈបែបនេះ មិនត្រឹមតែធ្វើ
អោយនាងឈឺចាប់តែផ្លូវកាយប៉ុណ្ណោះទេ តែធ្វើអោយនាងឈឺចាប់ទាំផ្លូវអារម្មណ៏ថែមទៀត។
ទាំនេះគឺជាអ្វីដែលគួរអោយអាណិតដល់អ្នកដែលកើតមកជាមនុស្សដូច គេដូចឯងតែមាន
កាយសម្បទាខុសពីមនុស្សធម្មតា ហើយរងនូវការឈឺចាប់ទៀត៕
ដោយ៖ សារិន
ប្រភព៖ .vyperlook