CamNews

តារា 

Manchester United គ្រោងនឹងជួបជាមួយ Ronaldo ដោយសំងាត់

ថ្មីៗនេះសារព័ត៌មានអង់គ្លេស Dailymail បានចុះផ្សាយអត្ថបទព័ត៌មានមួយថា កីឡាករបាល់ទាត់
លំដាប់ថ្នាក់ពិភពលោក Cristiano Ronaldo គ្រោងនឹងធ្វើដំណើរទៅអង់គ្លេស ដើម្បីជួបពិភាក្សា
ជាមួយក្រុម Manchester United ក្នុង ៣ ថ្ងៃខាងមុខនេះ ។

ការគ្រោងជួបនេះ នឹងធ្វើឡើងមុនពេលដែល Ronaldo ត្រឡប់ទៅធ្វើការ សមហ្វឹកហាត់ជាមួយ
Real Madrid វិញ ។ ដើម្បីកុំអោយមានបញ្ហា ព្រោះតែ Ronaldo នៅជាប់កុងត្រាជាមួយក្រុម Real
Madrid ជំនួបនេះ នឹងធ្វើត្រឹមជាការណាត់ជួបក្រៅផ្លូវការប៉ុណ្ណោះ ។



ដូចដែលយើងបានដឹងហើយថា Ronaldo មិនសប្បាយចិត្ត ជាមួយនឹងនៅជាមួយក្រុម Real Madrid
ទៀតទេ ទោះបីក្រុម Real Madrid ព្យាយាមបញ្ចុះបញ្ចូលបន្ថែមតំលៃលេង អោយខ្លួនក៏ដោយ ។ ដូច
ជាថ្មីៗនេះក្រុម Real Madrid បានប្រកាសពីការចុះកុងត្រាថ្មី តែត្រូវបានបដិសេធ ២ ដងដោយសមី
ខ្លួន Ronaldo ផ្ទាល់តាមបណ្តាញសង្គម Twitter ។  ធ្វើអោយ David Moyes កាន់តែមានសង្ឃឹមក្នុងការ
បញ្ចុះបញ្ចូល Ronaldo អោយត្រឡប់មកផ្ទះចាស់របស់ខ្លួនវិញ ៕

 


ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: ronaldo star football manu