CamNews

តារា 

ព្រះនាងម្ចាស់ប្រទេស ស៊ុយអែត ភ្ជាប់ពាក្យជាមួយ ធនាគារិកអាមេរិក

កាលពីដើមសប្ដាហ៍កន្លងមកនេះព្រះនាងម្ចាស់នៃប្រទេសស៊ុយអែត ព្រះនាងម្ចាស់ Madeleine បាន
ប្រកាសការភ្ជាប់ពាក្យរបស់នាងជាមួយនឹងធនាគារិកមួយរូបប្រចាំរដ្ឋទីក្រុង New York។

លោក Christopher O'Neill បានក្លាយជាគូដណ្ដឹងរបស់នាងពេញសិទ្ធក្រោយពេលពិធីបានបញ្ចប់តែ
ចំពោះថ្ងៃរៀបការពួកគេមិនទាន់បានកំណត់នោះទេ។ កូនស្រីពៅរបស់ស្ដេចស៊ុយអែត Carl XVI រូប
នេះធ្លាប់បានភ្ជាប់ពាក្យជាមួយនឹងលោក Jonas Bergstrom ដែលជាមេធាវីល្បីឈ្មោះម្ដងហើយតែ
ស្នេហាអ្នកទាំង ២ ត្រូវបានបែកបាក់ទៅវិញ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ starpulse 


Tags: princess engage star entertainment