ថៃ ៖ តារាសម្តែងស្រីដ៏ស្រស់ស្អាតនាង Margie Rasri និងស្វាមីសេដ្ឋីរបស់ខ្លួនគឺ លោក Pok Passakorn បានរៀបការ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៧ មានគម្រោងយកកូន ហើយស្វាមីរបស់នាងក៏ព្យាយាមឈប់ជក់បារី ដើម្បីឲ្យមានកូន ។
ទទ្ទឹមនឹងនេះផងដែរ តួស្រីក្នុងរឿង "មហាវិទ្យាល័យពេលអាធ្រាត" រូបនេះ ជាមួយនិងស្វាមីថ្មីថ្មោង បានហោះហើរពីប្រទេសថៃទៅកាន់ប្រទេសជប៉ុន ព្រមទាំងឆ្ពោះទៅកាន់កន្លែងបន់ស្រន់ល្បីឈ្មោះមួយ នៅក្នុងស្រុកថៃ ។
ក្នុងនោះផងដែរ លោក Pok Passakorn បានបង្ហោះរូបថតមួយសន្លឹកដោយភ្ជាប់មកជាមួយនិងចំណងជើងថា "តើអ្នកអាចទាយបានទេថា ពួកយើងកំពុងតែផ្សងអំពីអ្វី?" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews