CamNews

តារា 

Ronaldo បដិសេធមិនព្រមចុះកុងត្រាបន្ថែម ជាមួយ Real Madrid ជាលើកទី ២

កន្លងមក Ronaldo ធ្លាប់បានបដិសេធទៅនឹងសំណើរ ចុះកុងត្រាបន្ថែមថ្មី ជាមួយ Real Madrid
ម្តងរួចមកហើយ ។ តែក្រោយមក អ្នកតំណាងក្លឹប Real Madrid បានប្រាប់ថា ខាងក្លឹបបានបញ្ចុះ
បញ្ចូល Ronaldo បានសំរេចហើយក៏បានត្រៀមអោយ Ronaldo ចុះកុងត្រាថ្មីក្នុងតំលៃ ២០ លាន
អឺរ៉ូ ក្នុងមួយរដូវកាល ។​ ហើយកុងត្រានោះនឹងមានសុពលភាពរហូតដល់ឆ្នាំ ២០១៨ ។

តែថ្មីៗនេះ Ronaldo បានចេញមុខមក បកស្រាយសារជាថ្មី តាមទំព័របណ្តាញសង្គម Twitter របស់
ខ្លួនថា រាល់ព័ត៌មានដែលទាក់ទងនឹងការ ចុះកុងត្រាបន្ថែមរបស់ Ronaldo និង Real Madrid សុទ្ធ
តែជារឿងមិនពិត ។



កុងត្រាសព្វថ្ងៃរបស់ Ronaldo និង Real Madrid នឹងត្រូវបញ្ចប់នៅឆ្នាំ ២០១៥ ខាងមុខនេះហើយ ។
Ronaldo ក៏ត្រូវបានក្រុមមួយចំនួន កំពុងដណ្តើមគ្នាទិញផងដែរ ដូចជាក្លឹប Monaco បានបោះថ្លៃ ១០០
លានអឺរ៉ូ ហើយក៏កំពុងប្រជែងជាមួយ​​ PSG និង Manchester United ៕

 


ដោយ ៖ កុសល
ប្រភព ៖ 24h


Tags: ronaldo star football real madrid