CamNews

ភាពយន្ត 

Batman នឹងមិនសូវប្រើប្រាស់កំលាំងច្រើន ដូចមុនឡើយព្រោះតែក្នុងរឿងថ្មី មានមនុស្សយន្តជួយ

ការរួមគ្នារវាង Batman និង Superman បានធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង ហើយ
អ្វីដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលសារជាថ្មីទៀតនោះគឺ Batman នឹងផ្លាស់ប្តូរតួសំដែង
។ ឥលូវនេះព័ត៌មានខ្លះៗ ដែលទាក់ទងនិង Batman ក៏បានបង្ហើបដែលធ្វើអោយទស្សនិកជន
ចាប់អារម្មណ៍ជាខ្លាំង ។



នៅក្នុងរឿងថ្មី Batman vs Superman នេះត្រូវបានប្រភពព័ត៌មានប្រាប់ថា Batman នឹងមិនចាំ
បាច់ត្រូវប្រើកំលាំងច្រើន ដើម្បីចាប់ពួកឧក្រិតជនទៀតឡើយព្រោះ Batman នឹងប្រើប្រាស់
ជំនួយជាមនុស្សយន្ត Batman មកជួយធ្វើការម្តង ។ លោក Daniel Alter បាននិយាយថាក្នុង
រឿងនេះ Batman នឹងចូលនិវត្តពីការវាយតប់ តែមិនបោះបង់ចោលគំនិតជួយគេឡើយ ហើយ
ក៏បានផលិតមនុស្សយន្តទាំងនោះឡើង ដើម្បីអាចបន្តជួយគេតទៅទៀត ។

Batman robot to help aging 1

ទស្សនិកជនបានបញ្ចេញមតិថា ការធ្វើបែបនេះពិតជាមានគំនិតច្នៃប្រឌិត និងប្លែកភ្នែកប្លែក
អារម្មណ៍មែន តែទស្សនិកជនខ្លះក៏មិនពេញចិត្តដែរ ដោយនិយាយថា ការយកមនុស្សយន្ត
លាយលំជាមួយ Batman គឺពិតជាធ្វើអោយ Batman ពីមុនៗបាក់មុខខ្លាំងណាស់ ។ យ៉ាងណា
មិញយើងនៅមិនទាន់បានឃើញ រឿងនេះពេញនៅឡើយ ហើយរឿងនេះនឹងចាក់បញ្ចាំងក្នុង
ខែ កក្កដា ២០១៥ ៕ 



ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: movie superman batman superman vs batman hollywood entertainment actor