(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal កម្រទទួលបានជ័យនៅទឹកដីពហុកីឡដ្ឋាន Old Trafford របស់ក្លឹបបិសាចក្រហម Manchester United ណាស់ ដែលត្រូវជួបគ្នាជាថ្មីក្បាលព្រលប់ ម៉ោង ១៩៖៣០នាទីស្អែកនេះ (ម៉ោង នៅកម្ពុជា) សម្រាប់ជើងទី១ នៃ Premier League។
បិសាចក្រហម កំពុងស្ថិតនៅលេខ៦ ក្នុងតារាងជាបណ្តោះអាសន្នដោយមាន១៨ពិន្ទុ ខណៈដែល Arsenal កំពុងឈរ នៅលេខរៀងទី៣ ដោយរកបាន២៤ពិន្ទុ តែប្រសិនបើ Man Utd ឈ្នះអាចឡើងទៅឈរនៅលេខ៣ បណ្តោះអាសន្នវិញ ក្នុងកៅអីក្របខណ្ឌកំពូល UEFA Champions League ដែលកំពុងប្រកបដោយទំនុកចិត្ត ក្រោយពេលយកឈ្នះ ម្ចាស់ផ្ទះ Swansea City ៣-១ កាលពីក្នុងសប្តាហ៍ទី១១។
ងាកមកចាប់អារម្មណ៍ Arsenal វិញ ទើបតែមិនអាចរកជ័យជំនះខ្លួនឯង ពេលលេងបានត្រឹមស្មើ ១-១ ទល់នឹងក្រុមភ្ញៀវ Tottenham Hotspur ដែលជាហេតុមិនអាចឡើងទៅកាន់តំណែងកំពូលតារាងបាន របូតឱកាសទៅ ឲ្យក្រុមហង្សក្រហម Liverpool ដោយរកបាន ២៦ពិន្ទុ ក្នុងចំណោមក្រុមទាំង៣ Arsenal និង Manchester City ទើប ចាញ់ ១ប្រកួតដូចគ្នា។
ប្រវត្តិជួបគ្នា ៦ប្រកួតចុងក្រោយ Arsenal លេងឈ្នះ Man Utd តែម្តងគត់ និងស្មើ១ដង ក្រៅពីនោះអាចទាំងអស់ ហើយមាន១ដងកាលពីឆ្នាំ២០១១ Arsenal បានចាញ់ Man Utd ស្ពឹកមុខរហូតដល់លទ្ធផល ៨-២ និងពិន័យកាត ក្រហម១ថែមទៀតផង ក្នុង Premier League ដូចគ្នា ដែលជាប្រវត្តិសាស្រ្តដ៏អាក្រក់បំផុតរបស់ក្រុមកាំភ្លើងធំ ដែលរបូតគ្រាប់បាល់ច្រើនបែបនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង