កំសាន្ត ៖ កញ្ញា ម៉ាក សែនសូនីតា និងតារាសម្តែងថៃ លោក Mark Prin ត្រូវបានអ្នកគាំទ្រដឹងថា អ្នកទាំងពីរបានចាប់ដៃគូថតស្ពតពាណិជ្ជកម្មឲ្យស្បែកជើងម៉ាក ADDA Thailand កាលពីពេលថ្មីៗនេះ ។
ហើយកាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយនិងមិត្តរួមការងារ ព្រមទាំងកំលោះសង្ហា លោក Mark Prin ធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ថា តារាសម្តែងខ្មែរថៃទាំងពីរដួងនេះ ស្រស់ស្អាត និងសាកសមជាគូស្នេហ៍ពិតមែន ៕
ដោយ ៖ គន្ធា