CamNews

ប្រធានាធិបតិអាមេរិក Obama ត្រូវបានការពារកម្រិតណា?


តាំងពីកន្លែង ផ្លូវដើរ រហូតដល់ជំហាននិមួយៗរបស់លោក Obama តែងត្រូវបានការពារយ៉ាង
ម៉ត់ចត់ដោយក្រុមសម្ងាត់ និងកងអង្គរក្សរបស់អាមេរិក។

លោក Obama គឺជាប្រធានាធិបតិស្បែកខ្មៅដំបូងបំផុតនៅអាមេរិក។ ជាមួយនឹងតួនាទីសំខាន់
ជាងគេ លោកត្រូវបានការពារយ៉ាងដាច់ខាតពីក្រុមសម្ងាត់ និងអង្គរក្សរបស់លោក។នៅក្នុងរូប
ខាងលើ លោក Obama ទៅសួរសុខទុក្ខគ្រួសារមួយនៅ Las Vegas កាលពីខែវិច្ឆិកា ឆ្នាំទៅ។

ប្រធានាធិបតិ Obama សំដែងសុន្ទរកថានៅមហាវិទ្យាល័យ North Carolina កាលពីថ្ងៃទី ២៤
មេសាកន្លងទៅ។ ឈរនៅក្បែរលោក គឺបុគ្គលិកសន្ដិសុខនៃកងស៊ើបការណ៍សម្ងាត់របស់
អាមេរិក។

កងអង្គរក្សឈរការពារនៅក្បែរលោកប្រធានាធិបតិអាមេរិក នៅពេលលោក Obama នៅឯ
ព្រលានយន្ដហោះអន្ដរជាតិ Los Angeles ។

អង្គរក្ស និងនគរបាលនៅ Honolulu ​ការពារគ្រួសារលោក Obama នៅពេលគ្រួសារលោក
ទៅកាន់ Hawaii​ កាលពីឆ្នាំទៅ។

លោក Obama កាលពីនៅជាបេក្ខជនប្រធានាធិបតិអាមេរិក កំពុងសំដែងសុន្ទរកថានៅ
ក្រោមទឹកភ្លៀងនៅឯមហាវិទ្យាល័យ Widener រដ្ឋ Pennsylvania កាលពីខែតុលា ក្នុងឆ្នាំ
២០០៨ ។ នៅលើដំបូលអាគារមួយ ក្រុមអង្គរក្សកំពុងពិនិត្យមើលស្ថានភាពដើម្បីធានា
សុវត្ថិភាពរបស់លោក Obama ។

បុគ្គលិកស៊ើបការណ៍សម្ងាត់ និងកងអង្គរក្សរបស់លោក Obama នៅតំបន់លំហែកាយ
Deerhurst នៅ Huntsville, Ontario ក្នុងបណ្ដាថ្ងៃនៃកិច្ចប្រជុំ G8 ឆ្នាំ ២០០៦។

បាតុករប្រឆាំងលោក Obama ម្នាក់ត្រូវបានចាប់ខ្លួននៅ Los Angeles កាលពីខែកញ្ញា ឆ្នាំ
២០១១។

លោក Obama និងបុគ្គលិកស៊ើបការណ៍សម្ងាត់ និងកងអង្គរក្សអាមេរិក ដើរឡើងទៅកាន់
កន្លែងគោរពវិញ្ញាណក្ខន្ធ Lincoln កាលពីខែមេសា ឆ្នាំ ២០១១។

លោក Obama ក្នុងដំណើរទស្សនកិច្ច Disney Land នៅ Orlando កាលពីខែមករា ឆ្នាំ ២០១២៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: Obama usa