CamNews

តារា 

ឮថា ពេជ្រ ខេនឌី មានបុរស ក្រៅស្រុកតាម​ចែចង់

ភ្នំពេញ៖   តារាសម្តែងវ័យក្មេង រូបសម្រស់ផូរផង់ កញ្ញា ពេជ្រ ខេនឌី បន្ទាប់ពីលេចមុខសាជាថ្មី
នៅក្នុងវិស័យសិល្បៈ មួយរយៈចុងក្រោយនេះ ត្រូវបានមហាជន មើលឃើញថា កំពុងតែឡើងកូដ
ជាបន្តបន្ទាប់ ខណៈដែលមុននេះ នាងបានចំណាយលុយ ជាង២០ម៉ឺនដុល្លារ ដើម្បីទិញ ផ្ទះវីឡា
កូនកាត់ ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានចំណាយទុន រាប់ម៉ឺនដុល្លារ ដើម្បីបើកហាងកាហ្វេ ផង
ដែរ។

ស្របពេលដែលជីវិតឯកជន ផ្ទាល់ខ្លួនរបស់ កញ្ញា ពេជ្រ ខេនឌី កំពុងតែឡើងកូដខ្លាំង ថ្មីៗនេះក៏
ស្រាប់តែមានព័ត៌មានលេចឮមកថា បច្ចុប្បន្នមានបុរស អាណិកជនខ្មែរ ក្រៅស្រុកម្នាក់កំពុងតាម
ថ្ពក់ទាញយកបេះពី កញ្ញា ពេជ្រ ខេនឌី ។មិនត្រឹមតែប៉ុណ្ណោះ ក៏មានបំណងចង់រៀបការ ជាមួយ
នាងដោយស្រប ច្បាប់ទៀតផង។

ប្រភពពីអ្នកនៅកៀកក្បែរតារាស្រី ពេជ្រ ខេនឌី បាននិយាយដោយក្នុងលក្ខណៈ សុំមិនបញ្ចេញ
ឈ្មោះប្រាប់ឲ្យដឹងថា បុរសដែលតែងព្យាយាមតាមសុំស្រលាញ់ កញ្ញា ពេជ្រ ខេនឌី ជាអ្នកជំនួញ
ឧស្សាហ៍ចេញចូលស្រុកខ្មែរ ហើយសព្វថ្ងៃបុរសម្នាក់នេះជាអាណិកជនខ្មែរនៅអាមេរិក។

ប្រភពដដែលបានបន្តថា បុរសអាណិកជន ដែលមានវ័យប្រហែល៤០ឆ្នាំម្នាក់នេះ គឺតាមស្រលាញ់
កញ្ញា ខេនឌី ជិតមួយឆ្នាំមកហើយ ។ ម្យ៉ាងទៀតបុរស អាណិកជនខ្មែរ-អាមេរិក ម្នាក់នេះ ក៏មាន
បំណង ចង់រៀបការ ជាមួយកញ្ញា ពេជ្រ ខេនឌី ដោយស្របតាមច្បាស់ប្រពៃណី ប្រសិនជានាងព្រម
បើកភ្លើង ខៀវឲ្យនោះ។

ថ្វីដ្បិតតែពេលនេះ មានបុរសជាអ្នកជំនួញ អាណិកជនខ្មែរ-អាមេរិក កំពុងតមាប្រមាញ់ថ្ពក់យកបេះ
ពីតារាស្រីរូបនេះយ៉ាងណាក្តី តែគេមិនទាន់ដឹងនៅឡើយទេថា តើកញ្ញា ពេជ្រ ខេនឌី អាចនឹងយល់
ព្រមទទួលយក បុរសម្នាក់នេះធ្វើជាម្ចាស់បេះដូង ឬមួយយ៉ាងណានោះទេ?

ជុំវិញព័ត៌មានលេចឮខាងលើនេះគេហទំព័រ LookingTODAY នៅមិនទាន់អាចទាក់ទង ដើម្បីធ្វើការ
សាកសួរពីកញ្ញា ពេជ្រ ខេនឌី បាននៅឡើយទេ នារសៀល ថ្ងៃទី១៧ខែមិថុនានេះ ព្រោះលេខទូរ
ស័ព្ទរបស់នាង មិនអាចធ្វើការទំនាក់ទំនងបាន។ ដូច្នេះ LookingTODAY នឹងរង់ចាំស្វាគមន៍ជានិច្ច
ចំពោះការចេញមុខ បកស្រាយពីកញ្ញា ខេនឌី នៅពេលក្រោយ។

តារាសម្តែងសាច់សម៉ដ្ឋរលោង ប្រៀបដូចបណ្តូលចេកកញ្ញា ខេនឌី ពេលនេះត្រូវបានមជ្ឈដ្ឋានខាង
ក្រៅ លើកឡើងថា ជីវិតតារាស្រីរូបនេះ កំពុងតែឡើងកូដ ជាខ្លាំង បើទោះបីជាពេលនេះ នាងមិនសូវ
មានឈ្មោះ បោះសំឡេងក្នុងសិល្បៈ ក៏ពិតមែន ប៉ុន្តែជីវិតឯកជន ផ្ទាល់ខ្លួនរបស់នាង គឺមានភាពហ៊ឺ
ហា ស៊ីវិល័យមិនចាញ់តារាស្រី ល្បីឯទៀតនោះឡើយ៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich khendy entertainment khmer star