CamNews

តារា 

Belinda ច្នៃខោខូវប៊យខ្លី ស្លៀកជាឈុតរៀបការ

ម្សិលមិញនេះ Belinda បានធ្វើការចុះបញ្ជីអត្រានុកូលដ្ឋាន ដើម្បីសុំច្បាប់រៀបការជាមួយនិង
អនាគតស្វាមីរបស់នាងលោក Chau Chi ដែលជាអ្នកមានទ្រព្យសមរម្យម្នាក់ដែរ ។
តារាដែលមានវ័យ ៣៦ ឆ្នាំនេះ បានបង្ហាញខ្លួនជាមួយអនាគតស្វាមី ជាមួយនិងអាវ អត់ស្មារ
មួយជំហៀង ពណ៌សរជាមួយនិង ក្រណាត់ស្បៃនៅលើក្បាល ហើយនិងខោខូវប៊យខ្លីបញ្ចេញ
សាច់ ដែលម៉ូតនេះមើលទៅចាប់អារម្មណ៍ម្យ៉ាងដែរ ។ 



Belinda ប្រាប់ថានាងពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយការរៀបការរបស់នាង និងធ្វើនៅ
ថ្ងៃទី ១៤ ខែ មិថុនា ។ នាងបានអញ្ជើញមិត្តភក្តិអ្នកសិល្បះ ល្បីៗជាច្រើននាក់ ជាមួយនិងអ្នក
ជំនួញ និង សារព័ត៌មានធំជាច្រើនផងដែរ ។ Belinda ត្រូវបានគេស្គាល់ថា ជាតារាស្រីម្នាក់ដ៏
ស្អាត ជាកូនកាត់ចិន-ជប៉ុន ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: belinda star china