កាលពីលើកមុន ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាបានដឹង និងទស្សនារួចមកហើយ នូវវីដេអូស្តីពី
ការធ្វើជាខ្មោច លងបន្លាចនៅក្នុងជណ្តើរយន្តពីសំណាក់ក្មេងស្រីម្នាក់ ទៅលើមនុស្សម្នាទូទៅ
ដែលបានជិះ នៅក្នុងជណ្តើរយន្តនោះ។
អ្វីដែលពួកគេធ្វើនោះ មានគោលបំណង គឺចង់បង្កើតបានជាវីដេអូ ដែលផ្តល់ការសើចសប្បាយ
ដល់អ្នទស្សនា លើភាពភ័យខ្លាចស្ទើរគាំងបេះដូងរបស់អ្នក ដែលត្រូវគេបន្លាចនោះ។ លទ្ធផល
ដំបូងៗ គឺពិតជាបានដូចបំណងរបស់ពួកគេមែន ពោលពួកគេទទួលបានវីដេអូជាច្រើន ដែល
បានធ្វើអ្នកទស្សនាជាច្រើនបានសើចសប្បាយ ដោយមិនមានអ្វីកើតឡើងនោះទេ។
ប៉ុន្តែ អ្វីដែលលេងហួសព្រំដែន មិនបានគិតដល់អ្នកដទៃ ក៏មិនបានទទួលលទ្ធផលល្អរហូត
នោះដែរ។ វាក៏បានមកដល់ថ្ងៃស៊យ ពោលគឺ ក្មេងស្រីដែលដើរតួជាខ្មោច បន្លាចគេនៅក្នុង
ជណ្តើរយន្តនោះ ត្រូវបានអ្នកជិះជណ្តើរយន្តនោះ វាយឲ្យសន្លប់ដេកដួលក្នុងជណ្តើរយន្ត ពេល
ដែលនាងចេញមកបន្លាចគេ។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នាណា ៖
ចងចាំ៖ ការលេងសើច ត្រូវមានព្រំដែនរបស់វា បើហួសព្រំដែនហើយ លទ្ធផល គឺដូចវីដេអូខាង
លើនេះមិនខាន៕
ដោយ៖ សិលា
វីដេអូ៖ Youtube