CamNews

ភាពយន្ត 

Only The Brave ផ្អែកលើរឿងរ៉ាវពិតដែលបានកើតឡើងទៅលើក្រុមពន្លត់អគ្គីភ័យ

កំសាន្ត ៖ តារាសម្តែង Josh Brolin ធ្វើការសម្តែងជាតួអង្គ "Supe" Eric Marsh នៅក្នុងភាពយន្ត "Only the Brave" ជាភាពយន្តដែលផ្អែកលើសាច់រឿងពិតអំពីក្រុមពន្លត់អគ្គីភ័យនៅ ភ្នំក្រានីត ដែលពួកគេបានតស៊ូយ៉ាងស្វិតស្វាញដើម្បីគ្រប់គ្រងទៅលើភ្លើងឆេះដ៏សណ្ធាប់នៅភ្នំយ៉ានីល។ អគ្គីភ័យនេះអាចចាត់ទុកបានថាជាការឆេះខ្លាំងបំផុតនៅក្នុងតំបន់ អារីហ្សូណា។ គ្រោះមន្តហរាយនេះបានកើតឡើងដោយសារ រន្ទះបាញ់នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៣ ដែលបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញជាច្រើន។ ភាពយន្តនេះត្រូវបានគេចាត់ទុកជារង្វាន់ទៅដល់អ្នកពន្លត់អគ្គីភ័យដ៏ក្លាហាន ដែលបានចូលរួមក្នុងបេសកម្មមួយនេះ។

ការព្យាយាមរបស់ពួកគាត់ដែលបានធ្វើកន្លងមកមុននឹងការឆេះភ្នំយ៉ានីលក៏ត្រូវបានដាក់បង្ហាញនៅក្នុងរឿង Only The Brave នេះផងដែរ។ អ្នកដែលទស្សនារឿងនេះរួចសរសើរថាល្អមើលមិនដាច់ពីមាត់ និងស្វែងយល់ដឹងពីទុក្ខលំបាករបស់អ្នកពន្លត់អគ្គីភ័យកាន់តែច្រើន ការប្រថុយជីវិតរបស់ខ្លួនដើម្បីការពារជីវិតអ្នកដទៃ មិនមានពេលវេលាច្រើនដើម្បីគ្រួសារនឹងធ្វើឲ្យអ្នកទាំងអស់គ្នាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ Only The Brave កំពុងមានចាក់បញ្ចាំងហើយ។

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article Only The Brave