CamNews

ម៉ូដែល 

សិស្សសាលា​គួរ​ប្រើ​ម៉ូដែលស្បែកជើងកែងបែប​ណា​?

នៅក្នុងសង្គមនាពេលបច្ចុប្បន្ន មានការយល់ដឹងច្រើន ស្ដីអំពីស្បែកជើងកែងចោត ក្នុងនោះមាន
នារីមួយចំនួន គិតថា ការពាក់ស្បែកជើងកែងខ្ពស់នឹងធ្វើឱ្យប៉ះពាល់ដល់ជើងរបស់ពួកគេ ព្រមទាំ
ងមើលទៅដូចជាចាស់ជាងអាយុ។ ប៉ុន្ដែ បណ្ដាម៉ូដែលស្បែកជើងកែងខាងក្រោមនឹងជួយឱ្យអ្នក
បង្ហាញចេញនូវភាពក្មេងវ័យ និងមិនប៉ះពាល់ដល់សុខភាពជើងទាំងគូរបស់អ្នក។

១. ម៉ូដែល Kitten heel

Kitten heel គឺជាប្រភេទស្បែកជើងដែលនាំមុខគេក្នុងបញ្ជីស្បែកជើងដែលត្រូវបានសិស្ស និស្សិត
ចូលចិត្តប្រើប្រាស់ជាងគេ។ ជាមួយនិងកំពស់ល្មម ប្រហែល ៣សង់ទីម៉ែត្រ ស្បែកជើង Kitten heel
មានច្រើនម៉ូដែល ច្រើនពណ៌ តាំងពី vintage សាមញ្ញ ថ្លៃថ្នូ រហូតដល់ប្រភេទប្លែកភ្នែក។ Kitten heel ពិតជាស័ក្ដិសមនឹងទទួលបាននូវការពេញនិយមពីសំណាក់យុវវ័យ។


 
២ . ស្បែកជើង Espadrilles ធ្វើអំពីកក់

ស្បែកជើងប្រភេទ Espadrilles ដើមឡើយជាម៉ូដែលសម្រាប់បុរស ដោយផ្នែកខាងក្រោមរបស់
វាត្រូវបានធ្វើអំពីកក់។ ប៉ុន្ដែ ស្បែកជើង Espadrilles សម្រាប់ស្ដ្រីវិញ ត្រូវបានផលិតឡើងជាច្រើន
ម៉ូដ ក្នុងនោះមានទាំងម៉ូដែលសមសួន ទន់ភ្លន់ ដល់ម៉ូដែល ដែលមានភាពខ្លាំងក្លា។ល។ ដោយ
សារតែមានលក្ខណៈ “ជិតស្នទិ្ធ” ជាមួយធម្មជាតិបែបនេះហើយ បានជាស្បែកជើងនេះ ស័ក្ដិសម
ជាមួយនឹងសិស្សសាលា។ ជាងនេះទៅទៀត ដោយសារមានទម្ងន់ស្រាល ផងដែរនោះ ដូច្នេះ
ស្បែកជើងប្រភេទ Espadrilles នេះ ពិតជាស្រួលពាក់។

 


៣ . ស្បែកជើង Pompadour

ដោយត្រូវបានបង្កើតឡើង  យោងទៅតាមម៉ូដែលស្បែកជើងរបស់កូនក្រមុំនៃឥស្សរជន បារាំង
អំឡុងឆ្នាំ ១៦៨០ ដល់ ១៧៤០ Pompadour គឺជាស្បែកជើងដែលមានបង្កប់ភាពបុរាណល្អឯក។
ជាមួយនិងបាតដែលមានកម្រាសត្រឹម ៤ ឬ៥ សង់ទីម៉ែត្រ និងមានរាងស្រួច វាគឺជាម៉ូដែល ដែល
នារីទាំងឡាយគួរជ្រើសរើស សម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវរងា។


 


ដោយ ៖ តារា
ប្រភព ៖ K14