CamNews

តារា 

Melissa Paredes លេចរូបក្ដៅសាច់ នាំអោយមានបញ្ហា ដល់អាជីព

ក្រោយពេលបានបំពាក់ម្ដុដជា Miss Peru World 2013 មកនោះកាលពីសប្ដាហ៍មុននេះតារាបង្ហាញ
ម៉ូដស្រស់ស្អាត Melissa Paredes ត្រូវបានបាក់មុខដោយមានភា្នក់ងារពត៌មានក្នុងស្រុកបានចុះ
ផ្សាយពីរូបភាពអាក្រាតក្នុងសម្លៀកបំពាក់ Bunny Sexy របស់នាង។

Melissa ត្រូវបានគេជ្រើសជា Miss Peru ដែលនឹងទៅចូលរួមប្រកួតបវកញ្ញាពិភពលោកនាឆ្នាំក្រោយ
នេះប៉ុន្តែក្រោយពេលមានបញ្ហាដូច្នេះ Ernesto Paz ដែលជាអ្នករៀបចំចាត់ចែងបវកញ្ញាជាតិ Peru
កំពុងតែញ៉ាប់ដៃញ៉ាប់ជើងក្នុងការដោះស្រាយដើម្បីអោយនាងមានមុខទៅប្រកួតនឹងគេវិញ។ លោក
Ernesto បានប្រាប់ថាគាត់កំពុងតែដោះស្រាយបញ្ហានេះហើយគាត់បាន E-mail ទៅកាន់អ្នករៀបចំ
កម្មវិធីធំហើយនៅរង់ចាំតែចម្លើយប៉ុណ្ណោះ Ernesto បានបន្ថែមទៀតផងដែរថាយ៉ាងណាៗ Melissa
គួរណាតែបានប្រាប់ថានាងបានថតរូបស្រើបស្រាលទាំងនេះមុនពេលដែលនាងបានចូលរួមប្រកួត
ព្រោះវាបានក្លាយជាបញ្ហានៅពេលនទៅហើយ។

ការប្រកួតបវកញ្ញាពិភពលោក ២០១៣ និងធ្វើឡើងនៅកោះ Bali ហើយមានឈ្មោះថាជាបេក្ខភាព
បវកញ្ញាពិភពលោកគឺមិនអាចអោយមានរឿងអាស្រូវបាននោះទេ ក៏ប៉ុន្តែចំពោះស្រីស្អាត Melissa
ពេលនេះកំពុងតែក្លាយជាចំណុចក្ដៅនៅគ្រប់ទំព័រមុខរបស់សារពត៌មានកំសាន្ត និងរាល់ទស្សនាវត្តី៕

ដោយ៖ ម៉ូកា
ប្រភពពី៖ globalbeauties