(ពែរូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិពែរូ (Peru) បានលត់ក្រុមក្នុងទ្វីបអាហ្រ្វិក ទ្រីនីដែត (Trinidan and Tobago) ៤-០ មិនឲ្យងើបមុខរួចក្នុងជំនួប មិត្តភាពអន្តរជាតិព្រឹកមិញនេះ មុនចាប់ផ្តើមជម្រុះ World Cup 2018 នៅប្រទេសរុស្ស៊ីជាបន្តទៀត ។
ក្នុងនាមជាម្ចាស់ផ្ទះ ពែរូ បានបើកការនាំមុខ ២-០ ក្នុងវគ្គទី១ រយៈពេល៤៥នាទី ពីការធ្វើបានសម្រេចដោយកីឡាករ Christian Cueva និងមិត្តរួមក្រុម Luiz da Silva នៅនាទីទី៣៦ និង៣៩ មុនបន្តរកបាន២គ្រាប់ទៀតក្នុងវគ្គទី២ ក្រោយពីការសម្រាក ១៥នាទីដោយកីឡាករ Edison Flores នៅនាទីទី៥០ ។
យ៉ាងណាក៏ដោយកីឡាករ Christian Benavente ក៏ប៉េណាល់ទីបានសម្រេច១គ្រាប់ដែរ នៅនាទីទី៩០+២ នៅពេលដែលកីឡាករ Abu Bakr បានធ្វើឲ្យមានកំហុស និងត្រូវពិន័យកាតក្រហមនៅនាទីទី៩០ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង